adverise with khmeread Unnamed %281%29

ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ក្នង​ទឹក​ព្រែក​

    កណ្តាល ៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ទឹក​នៅ​ថ្ងៃទី​១៩ ​កញ្ញា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៦​ និង​៤០​នាទី (​ម៉ោង​ឃើញ​សព​) សាកសព​អណ្តែត​ទឹក​នៅ​ចំណុចកើតហេតុ​ក្នុង​ព្រែក​ថ្មី​ខាងលិច ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា សព​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ កំពស់​១.៦៥​ម សក់​ខ្លី​ទើប​កាត់ ពាក់​អាវយឺត​ដៃខ្លី​បក ក ក្រឡាបង្កង់ ពណ៌​ខ្មៅ លឿង ក្រហម ស ផ្ទៃមេឃ ស្លៀកខោ កីឡា ពណ៌​ប្រផេះ ម៉ាក AND1 ត្រឹម​ស្មងជើង មាន​ចោះ ទងត្រចៀក ផ្នែក​ខាងស្តាំ​។​

    តាម​ការសាកសួ​បំភ្លឺ​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា មុន​ថ្ងៃកើតហេតុ​ប្រហែល​០៣​ថ្ងៃ បាន​ប្រទះឃើញ​មនុស្ស​ប្រុស​ម្នាក់​ដែលមាន​ភិនភាគ​ខាងលើ បាន​ដើរលេង​ឈូស​ស្បែកជើង ជាមួយ​ក្មេងៗ​នៅក្នុង​ភូមិ ហើ​យ​និង​ដើរ​រើស​កាកសំណល់​សល់​ពី​ការ​ស៊ីផឹក​របស់គេ រួច​ក៏​ដើរ​បន្ត​មិនដឹង​ទៅ​ទីណា​ទេ​។​

    លុះដល់​ថ្ងៃកើតហេតុ​ខាងលើ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​នៅ​ចំណុច​ខាងលើ ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។​

    ប៉ូលិស​បាន​សន្និដ្ឋានថា​តាម​ការពិនិត្យ​របស់​ប៉ូលិស​ជំនាញ​បច្ចេកទេស​ខេត្តកណ្តាល សហការ​ជាមួយ​ជំនាញ​ក្រុង មេ​ប៉ុស្តិ៍​ព្រែក​ហូរ និង​អាជ្ញាធរ​ភូមិ​សង្កាត់ សព​ពិតជា​បាន​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន ហើយ​ជាម​នុស្ស​ប្រុស​ម្នាក់​ដែល​ដើរ​បានឃើញ​ពីថ្ងៃ​មុន​។ ការពិនិត្យ​បាន​ចប់សព្វគ្រប់​សាកសព​ត្រូវបាន​ប្រគល់ជូន​លោក​មេភូមិ ដើម្បី​បន្ត​ចាត់ការ​ទៅតាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់