1111

នារីក្មេងៗជាកូនចិញ្ចឹម៤នាក់ត្រូវប៉ូលិសឃាត់ខ្លួនសង្ស័យលួចគ្រឿងអលង្ការតម្លៃជាង២ម៉ឺនដុល្លារ

    បាត់ដំបង ៖ នារី​៤​នាក់​ជា​កូនចិញ្ចឹម​ម្ចាស់ផ្ទះ​ត្រូវបាន​ប៉ូលិស​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៧​មករា​កន្លងទៅនេះ ក្នុង​បទ​ចោទប្រកាន់ថា បាន​លួច​គ្រឿង អលង្ការ​តម្លៃ​ជាង​២​ម៊ឺ​ន​ដុល្លារ​ក្នុងផ្ទះ ចំណុច​ក្រុមទី​១៨​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​៤​នាក់​គឺ​១-​ឈ្មោះ​ឆុន ស្រី​តែម ភេទ​ស្រី​អាយុ​២២​ឆ្នាំ ២-​ឈ្មោះ​ឆន រូ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ៣-​ឈ្មោះ​ឡៃ ហ៊ាង ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​និង​៤-​ឈ្មោះ​នឿ​ត ចាន់ណា ភេទ​ស្រី​អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​ស្វាយ ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។​
    ប៉ូលិស​បន្តថា អ្នក​ទាំង​នាក់​បានធ្វើ​សកម្មភាព​លួច​គ្រឿងអលង្កា​របស់​ឈ្មោះ​គី ពៅ​គ​ន្ធី​ភេទ​ស្រី​អាយុ​៦១​ឆ្នាំមាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ​(​អ្នក​ទាំង​៤​ត្រូវជា​កូនចិញ្ចឹម​របស់​ជនរ​ង​គ្រោះ​)​ ។ ​សម្ភារ​:​បាត់បង់​រួមមាន​៖១- ខ្សែ​កមាន​បណ្តោង​ដាំ​ពេជ្រ​ចំនួន​១​ខ្សែ​២-​ខ្សែដៃ​មាន​ដាំ​ពេជ្រ ចំនួន​១​ខ្សែ​៣-​ក្រវិល​មាន​ដាំ​ពេជ្រ​ចំនួន​១​គូ​និង​ចិញ្ចៀន​មាន​ដាំ​ពេជ្រ​ចំនួន​១​វង់​សរុប​ជា​ប្រាក់​មាន​ចំនួន​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​។​
    ក្នុងករណីនេះ​សមត្ថកិច្ច​បាន​ឃាត់​ជនសង្ស័យ​បាន​ទាំង​៤​នាក់​ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់​៕​

មតិយោបល់