adverise with khmeread Unnamed %282%29

បុរស​ម្នាក់​មានទោស​២​ដីកា​តែម្នាក់ឯង​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​បែក​ចាន​និង​កម្លាំង​ប៉ូលិស​ជំនាញ ស្រុក​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៩ ​កញ្ញា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​០៩​តាម​ដីកា របស់​សាលាដំបូង​ខេត្តកណ្ដាល ចំនួន​២ ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ​ ម៉ែន សុជាតិ​ ហៅ​ពេទ្យ ភេទ​អាយុ៣៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិត នៅ​ភូមិ​ព្រៃ​ទន្លាប់​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​។ ចាប់ខ្លួន​នៅ​ចំណុច​ផ្ទះ​ទុកចោល ភូមិ​ឃុំ​ខាងលើ​។​

    ការចាប់ខ្លួន​យោងតាម​ដីកា​បង្គាប់​ឱ្យ ចាប់ខ្លួន​លេខ​៧៧៤ និង​៦១៨ ដ ចខ ចុះ​ថ្ងៃទី​១២.​ធ្នូ​.២០១៣ របស់លោក ធ្ធាំ ប៊ុណ្ណា ចៅក្រម​ស៊ើបសួរ និង ចុះ​ថ្ងៃទី​២៧ ខែសីហា ​ឆ្នាំ​២០១៥ របស់លោក គឹម​ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ពីបទ រំលោភ​លើ​សេ​ក្ដី​ទុក​ចិត​ប្រព្រឹត្ត​នៅ​ភូមិ​មនោ​រម្យ​និង​ភូមិ​ព្រៃ​ទន្លាប់​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល​ កាលពី​ថ្ងៃទី​១៦ ខែសីហា​ ឆ្នាំ២០១០​និង ថ្ងៃទី​៩ ​ខែកក្កដា​ ឆ្នាំ​២០១២​។​ ករណីនេះ​សមត្ថកិច្ច​បាន​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់