adverise with khmeread Untitled 1

ទំ​ពក់​ត្រី​ចំណាស់​ជាង ២ ម៉ឺន​ឆ្នាំ​ត្រូវបាន​រកឃើញ​នៅ​ជប៉ុន​

    ​ក្រុម​បុរាណ​វិទូ​បាន​រកឃើញ​ទំ​ពក់​ត្រី​ចាស់​ជាងគេ​បំផុត​ក្នុង​រូងភ្នំ​មួយ​នៅ​កោះ Okinawa ប្រទេស​ជប៉ុន​។ នេះ​បើតាម BBC ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​។​

​    ​ទំ​ពក់​មួយគូ​ចំណាស់ ២៣.០០០ ឆ្នាំ​ដែល​ឆ្លាក់​ចេញពី​សំបកខ្យង​សមុទ្រ ត្រូវបាន​រកឃើញ​ក្នុង​សារីរិកធាតុ​បុរាណ​ក្នុង​រូងភ្នំ​មួយ​របស់​ជប៉ុន​។​

​    ​គេ​ជឿថា មនុស្ស​បានរស់នៅ​លើ​កោះ​នោះ​យ៉ាងហោចណាស់ ៣ ម៉ឺន​ឆ្នាំ​មកហើយ និង​បន្ត​រស់រានមានជីវិត​បើទោះជា​ខ្សត់​ធនធាន​ក៏ដោយ​។​

​    ​របកគំហើញ​នេះ​បាន​បង្ហាញថា ការប្រើប្រាស់​របស់ទំនើប​ដ៏​ទូលំទូលាយ​បាន​កើតឡើង​តាំងពី​សម័យ​នោះ ពិតជា​មិន​នឹកស្មាន​ដល់​នោះឡើយ​៕

ប្រភព៖ BBC 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់