adverise with khmeread Unnamed %283%29

ក្រោយ​កូន​មួយ​គ្រាប់​គត់​លាចាក​លោក ប្រពន្ធ​ក៏​ឈឺ​ធ្ងន់ ធ្វើឱ្យ​លោកតា​អាយុ ៨៩ ​ឆ្នាំ​បង្ខំចិត្ត​លក់​កា​រ៉ែ​ម តែ​ឥទ្ធិពល​បណ្តាញ​សង្គម​ធ្វើឱ្យ​លោកតា​ជួប​សំណាង​ធំ​មិន​នឹកស្មាន​ដល់​

    ​ខណៈដែល​លោក Joel Cervantes Macias កំពុង​បើកបរ​ក្នុង​តំបន់​ភូមិតូច​មួយ​នៅ​ទីក្រុង Chicago សហរដ្ឋអាមេរិក​គាត់​បានឃើញ​បុរស​ចំណាស់​ម្នាក់​ជួប​ការលំបាក​ក្នុងការ​រុញ​រទេះ​លក់​ការ៉េម​មួយ​។ បុរស​ចំណាស់​នោះ​មាន​អាយុ ៨៩ ឆ្នាំ ឈ្មោះ Fidencio Sanchez ។​

​    ​គាត់​និង​ប្រពន្ធ​របស់គាត់​ថ្មីៗ​នេះ​ទើបតែ​បាន​បាត់បង់​កូនស្រី​តែមួយគត់​របស់​ពួកគាត់​។ លោកតា​បាន​បង្ខំចិត្ត​ចេញលក់​ការ៉េម​ដើម្បី​បង់​ចំណាយ​ផ្សេងៗ បន្ទាប់ពី​ប្រពន្ធ​គាត់​ឥឡូវ​បាន​ធ្លាក់ខ្លួន​ឈឺ​ដេក​មួយកន្លែង​។​

​    ​អ្នក​កំលោះ Macias បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា "​ខ្ញុំ​ពិបាកចិត្ត​ដែល​ឃើញ​បុរស​ចំណាស់​នោះ ដែល​គួរតែ​រីករាយ​នឹង​ការចូលនិវត្តន៍​របស់​គាត់ ប៉ុន្ដែ​បែរជា​មក​ធ្វើការ​នៅ​អាយុ ៨៩ ឆ្នាំ​ទៅវិញ​"​។ 
​    ​ដោយ​ឃើញបែបនេះ អ្នក​កំលោះ​នោះបាន​ជួយ​បុរស​ចំណាស់​នោះ ដោយ​ទិញ​ការ៉េម ២០ ដើម​ក្នុងតម្លៃ ៥០ ដុល្លារ​។ លោក Macias និង​មិត្តភក្តិ​របស់គាត់ Joe Loera បានចាប់ផ្ដើម​ចូល​វេ​ប​សាយ GoFundMe ក្នុង​យុទ្ធនាការ​រៃអង្គាសប្រាក់ ៣ ពាន់​ដុល្លារ​សម្រាប់​លោកតា Fidencio និង​ប្រពន្ធ​របស់គាត់​។ 


​    ​ប៉ុន្ដែ​ការឆ្លើយតប​របស់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​សម្រាប់​ការបរិច្ចាគ​ប្រាក់​លើស​ការរំពឹងទុក​ទៅទៀត​។​

​    ​យុទ្ធនាការ​នោះបាន​រៃ​ប្រាក់​បាន​រហូត​ជិត ២៥ ម៉ឺន​ដុល្លារ​ត្រឹមតែ ៥ ថ្ងៃ​។ ហើយ​យុទ្ធនាការ​នេះ​នៅតែ​បន្ត ប្រសិនបើ​មាន​អ្នកណា​ផ្សេងទៀត​ចង់​បរិច្ចាគ​៕

 

adverise with khmeread

មតិយោបល់