adverise with khmeread 1

ចេះតែ​ក្រហាយ​ជើងពេល​យប់​? ត្រូវធ្វើ​បែបនេះ​មុនពេល​ចូល​គេង​

    ​ក្រហាយ​ឬ​រលាកជើង​កើតឡើង​ចំពោះ​មនុស្ស​គ្រប់​អាយុ​ទាំងអស់​។ អារម្មណ៍​ដែល​ក្រហាយ​ជើង​ឈឺចាប់​អាច​ស្រាល​និង​ធ្ងន់ធ្ងរ​។ មាន​មនុស្ស​ជាច្រើន​មាន​អាកា​រៈ​នេះ ហើយ​ឈឺ​នៅ​ចុងជើង​ពេញ​មួយថ្ងៃ ជាពិសេស​អ្នក​ដែល​លើ​ទម្ងន់ និង​ប្រើពេល​ច្រើន​ដោយ​ពឹង​លើ​ជើង មិន​សម្រាក​សោះ​។​

​    ​រោគសញ្ញា​របស់​វា​អាច​ពេលខ្លះ​ធ្វើឱ្យ​ពិបាក​ដេក ដែល​ធ្វើឱ្យមាន​បញ្ហា​ច្រើន​ផ្សេងទៀត​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​វិធី​កាត់បន្ថយ​ក្រ​ហយ​ជើង និង​វិធី​ព្យាបាល​។​

​    ​១. ត្រាំ​ទឹក​ត្រជាក់​
​    ​- ចាក់ទឹក​ត្រជាក់​ដាក់​ក្នុង​ធុង​ទឹក​មួយ​។​
​    ​- ត្រាំ​ជើង​របស់​អ្នក ២ ទៅ ៣ នាទី​។​
​    ​- បន្ទាប់មក​ដក​ជើង​ចេញ​សម្រាក​មួយ​ភ្លែត សឹម​ត្រាំ​ង​ម្ដងទៀត​។​
​    ​- ធ្វើបែបនេះ ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ និង​មុន​ចូល​គេង​ធ្វើ​វា​ម្តងទៀត​។​

​    ​ចំណាំ​៖ មិនត្រូវ​ត្រាំ​ជើង​ជាមួយនឹង​ទឹក​ត្រជាក់​លើ​ពី ៣ នាទី​ទេ វា​អាចធ្វើ​ឱ្យជើង​កាន់តែ​ធ្ងន់ធ្ងរ​បាន​។ 

​    ​២. រមៀត​
​    ​លាយ​រមៀត​ម៉ដ្ត ២ ស្លាបព្រា​បាយ​ជាមួយនឹង​ទឹក​ខ្លះ​ឱ្យទៅជា​រាង​ខាប់ៗ បន្ទាប់មក​យកទៅ​លាប​លើ​ជើង រយៈពេល​ម្ដង​ទៅ ២ ដង​ក្នុង​មួយថ្ងៃ​។​

​    ​* គន្លឹះ​សម្រាប់​អ្នក​រលាក​ឬ​ក្រហាយ​ជើង​
​    ​- ហាម​ពាក់​ស្បែកជើង​ដោយ​គ្មាន​ស្រោមជើង​
​    ​- ជើង​របស់​អ្នក​ត្រូវឱ្យ​វាស​ម្រាក​ឱ្យបាន​គ្រប់គ្រាន់ កុំ​ឈរ​យូរពេក​
​    ​- ចៀស​វា​ជាតិ​ស្រវឹង​
​    ​- ញ៉ាំ​អាហារ​ដែលមាន​អាស៊ីត​ខ្លាញ់​សំខាន់​ឱ្យបាន​ច្រើន​។​

​    ​ចំណាំ​៖ ប្រសិនបើ​អ្នកមាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ហួស​ពី​សមត្ថភាព​ឱសថ​ធម្មជាតិ ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​ភ្លាម​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់