adverise with khmeread 0

ឱសថ​ធម្មជាតិ​ជួយ​ឱ្យ​ឆាប់​មានកូន និង​បង្ការ​ការ​រលូត​កូន​

    ​ការ​មានគភ៌​ជា​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ម្តាយ​គ្រប់រូប​។ ប្រសិនបើ​អ្នក​និង​ដៃគូ​សម្រេចចិត្ត​យក​កូន នោះ​អ្នក​ច្បាស់​ជា​ចង់បាន​កូន​ឆាប់ៗ​តាម​ដែល​អាច​ធ្វើបាន​។ 

​    ​សម្រាប់​ស្ត្រី​មួយចំនួន ការ​មានកូន​គឺជា​រឿង​ងាយស្រួល​ណាស់ ខណៈ​ស្ត្រី​មួយចំនួនទៀត​ត្រូវ​ប្រើពេល​យូរណាស់​ទម្រាំ​មានកូន​មួយៗ​។ ជា​មធ្យម ស្ត្រី​នឹង​ចាប់ផ្តើម​មានគភ៌​នៅ​អំឡុង ៦ ខែ​ដំបូង ពេល​ចាប់ផ្តើម​ព្យាយាម​យក​កូន​។ 

​    ​នៅពេលណា​ដែល​អ្នកសម្រេចចិត្ត​យក​ជីវិត​មួយ​មកកាន់​ពិភពលោក​នេះ អ្នក​ចាំបាច់​ត្រូវតែ​ជួប​វេជ្ជបណ្ឌិត​។ មានរឿង​ច្រើនណាស់​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​នៅពេល​ព្យាយាម​យក​កូន​។ 

​    ​ចាប់ពី​ការបញ្ចេញ​ពង​អូវុល​រហូតដល់​គុណភាព​មេជី​វិត​របស់​ដៃគូ ចាប់ពី​របប​អាហារ​រហូតដល់​របៀប​រស់នៅ ពោលគឺ​អ្វីៗ​សុទ្ធតែ​រួមចំណែក​ចំពោះ​លទ្ធភាព​បង្ក​កំណើត​ក៏ដូចជា​បន្ថយ​ឱកាស​រលូត​កូន​ផងដែរ​។ 

​    ​ប្រសិនបើ​អ្នក​ពិបាក​មានកូន ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ និង​ឱសថ​ផ្សំ​នៅផ្ទះ​មាន​ប្រយោជន៍​មួយចំនួន​អាចជួយ​បង្កើន​ឱកាស​មានកូន និង​ទប់ស្កាត់​ការ​រលូត​កូន​បាន​។ 

​    ​១. ផ្លែ​ទទឹម​
​    ​ផ្លែ​ទទឹម​ជួយ​ជំរុញ​លទ្ធភាព​បង្ក​កំណើត​ចំពោះ​ស្ត្រី ដោយ​បង្កើន​លំហូរ​ឈាម​ទៅ​ស្បូន និង ជួយ​ឱ្យ​ស្រទាប់​ស្បូន​ក្រាស់​ល្អ​។ ទទឹម​ក៏​ជួយ​ឱ្យ​ទារក​លូតលាស់​ល្អ​ផងដែរ​។ ក្រៅពីនេះ ទទឹម​ជួយ​បង្កើន​គុណភាព​មេជី​វិត​ចំពោះ​បុរសៗ​ដូចគ្នា​។ 

​    ​- កិន​គ្រាប់​ទទឹម និង​សំបក​ទទឹម (​ហាល​ឱ្យ​ស្ងួត​ទាំងពីរ​) ឱ្យទៅជា​ម្សៅ​។ លាយ​ក្នុង​បរិមាណ​ស្មើគ្នា រក្សាទុក​ក្នុង​កូន​ដប​ដែលមាន​មាត់​តូច​។ លាយ​ម្សៅ​នេះ ១/២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ (២៥០ មិ​ល្លី​លីត្រ​) ផឹក ២ ដង​ក្នុង​មួយថ្ងៃ ផឹក​ពេលមុន​បាយ​ព្រឹក និង​បាយ​ថ្ងៃ (​ផ្សំ​ម្តង​ផឹក​ម្តង ដូច្នេះ​បើ​ផឹក ២ ដង​គឺ​ត្រូវ​ផ្សំ​ពីរដង​)​។ ផឹក​ឱ្យបាន​ច្រើន​សប្តាហ៍​ដើម្បី​ជំរុញ​លទ្ធភាព​មានកូន​។ ដូច្នេះ​ត្រូវ​ហាល​គ្រាប់​ទទឹម និង សំបក​ទទឹម​ឱ្យ​ច្រើន​។​
​    ​- ផឹក​បន្ថែម​ទឹក​ផ្លែ​ទទឹម​ស្រស់ ១ កែវ (២៥០ មិ​ល្លី​លីត្រ​) រាល់ថ្ងៃ​ផង​។ 

​    ​២. ល្មើ​
​    ​យោងតាម​ប្រព័ន្ធ​ព្យាបាល​បែប​បុរាណ​ហៅថា Ayurveda ផ្លែ​ល្មើ​ជួយ​បង្កើន​ឱកាស​មានកូន​ខ្ពស់​ណាស់​ចំពោះ​ស្ត្រី​។ វា​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ ដែល​ល្អ​សម្រាប់​ការ​មានកូន​។ 

​    ​១. យក​គ្រាប់​ល្មើ​ចេញពី​ល្មើ​ស្រស់ ១០ ទៅ ១២ គ្រាប់​។​
​    ​២. កិន​គ្រាប់​ល្មើ​ជាមួយ​ល្ងខ្មៅ ២ ស្លាបព្រា​បាយ​។​
​    ​៣. បន្ថែម​ទឹកដោះគោ​ស្រស់ ៣/៤ កែវ​ចូលក្នុង​ល្បាយ​គ្រាប់​ល្មើ​និង​ល្ង ហើយ​ដាំ​វា​ឱ្យ​ពុះ​។​
​    ​៤. ផ្សំ​ហើយ​ផឹក​វា​ភ្លាម ហើយ​ផឹក​វា​មួយថ្ងៃ​ម្តង និង​ផឹក​ឱ្យបាន ៧ ថ្ងៃ ចាប់ពី​ថ្ងៃ​មក​រដូវ​ចុងក្រោយបង្អស់​។ (​ផ្សំ​ម្តង​ផឹក​បានតែ​ម្តង​ទេ​)​។ 

​    ​លោកអ្នក​អាច​ពិសា​ត្រ​ណាប់​ល្មើ​រាល់ថ្ងៃ​ក្នុង​កម្រិត​ល្មម​ផងដែរ​។​

​    ​៣. អាស៊ីតហ្វូលីក (Folic Acid) 
​    ​អាស៊ីតហ្វូលីក​ជា​ប្រភេទ​វីតាមីន​ដ៏​សំខាន់​សម្រាប់​អ្នក​ដែល​ព្យាយាម​ចង់បាន​កូន​។ វា​ជួយ​ដល់​កោសិកា និង ការបញ្ចេញ​ពង​អូវុល​។ ជាការ​ពិត អ្នកជំនាញ​សុខភាព​ណែនាំ​ឱ្យ​លេប​វីតាមីន​នេះ មុនពេល​និង​អំឡុងពេល​មានគភ៌​។​

​     - លេប​វីតាមីន Folic Acid (៤០០ mcg) រាល់ថ្ងៃ​យ៉ាងតិច ១ ខែ មុនពេល​អ្នកមាន​ផ្ទៃពោះ និង​លេប​អំឡុង​បី​ខែ​ដំបូង​ពេល​មានគភ៌​។ និយាយ​ជាមួយ​វេជ្ជបណ្ឌិត និង​សួរ​គាត់​ថា​តើ​គួរ​លេបថ្នាំ​វីតាមីន​នេះ​កម្រិត​ប៉ុន្មាន នៅមុន​និង​ក្រោយពេល​ពរ​ពោះ​។ 
​    ​- អ្នក​ក៏​អាច​ទទួលទាន​អាហារ​ដែល​សម្បូរ​អាស៊ីត​ហ្វូ​លី​ក​ផងដែរ ដូចជា បន្លែ​ស្លឹក​បៃតង ស្ពៃ​ប្រូ​ខូ​លី ផ្លែ​បឺ​រ ទំពាំងបាយជូរ​ក្រៀម សណ្តែកបាយ ចេកអាំង និង​បន្លែក្រៀម​។​

​    ​៤. ប្រេង​អូ​លីវ​
​    ​ប្រេង​អូ​លីវ​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​លទ្ធភាព​មានកូន​ចំពោះ​ស្ត្រី​។ 
​    ​- ពិសា​ប្រេង​អូ​លីវ​ស្រស់ ១ ទៅ ២ ស្លាបព្រា​បាយ​រាល់ថ្ងៃ​ដើម្បី​បង្កើន​លទ្ធភាព​មានកូន​។​
​    ​- បើ​មិន​ចង់​ពិសា​ប្រេង​ស្រស់ៗ អ្នក​អាច​យក​ប្រេង​អូ​លីវ​ធ្វើ​ញាំ​បន្លែ ឬ​ចម្អិន​អាហារ​ជាមួយ​ប្រេង​នេះ​ក៏បាន​។ 

​    ​៥. ទឹកខ្មេះ​ប៉ោម​
​    ​ទឹកខ្មេះ​ប៉ោម​ជួយ​ជំរុញ​លទ្ធភាព​មានកូន បណ្តេញ​ជាតិពុល​ពី​រាងកាយ និង​ជួយ​រក្សា​តុល្យភាព​អ័រម៉ូន​។ វា​ជួយ​រក្សា​កម្រិត​ជាតិ​អាល់កាលី​ន​ទាំង​ក្នុង​ទឹកមាត់ និង ទឹករំអិល​ក្នុង​យោនី​ដើម្បី​សម្រួល​ដល់​ការ​មានគភ៌​។ ក្រៅពីនេះ វា​ជួយ​ការពារ​ស្ត្រី​ពី​ការ​គ្មាន​កូន​ទៀតផង​។ 

​    ​- លាយ​ទឹកខ្មេះ​ប៉ោម ២ ស្លាបព្រា​កាហ្វេ និង ទឹកឃ្មុំ​បន្តិចបន្តួច​ទៅក្នុង​ទឹកបរិសុទ្ធ ១ កែវ ហើយ​ផឹក​វា ២ ដង​ក្នុង​មួយថ្ងៃ ផឹក​ឱ្យបាន​ច្រើន​សប្តាហ៍​។ 
​    ​- លោកអ្នក​អាច​ចាក់ទឹក​ខ្មេះ​ប៉ោម ១ កែវ​ក្នុង​អាងទឹក រួច​ដេក​ត្រាំ​ទឹក​នោះ ២០ ទៅ ៣០ នាទី មុន​ចូល​គេង​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់