adverise with khmeread Untitled 1

អាល្លឺម៉ង់​ត្រៀម​កាត់ទោស​ឃាតករ​ឈាម​ត្រជាក់​សម័យ​ណា​ស៊ី​អាល្លឺម៉ង់ ចំពេល​មានការ​បារម្ភ​ថា​របប​ណា​ស៊ី​អាច​នឹង​ងើបឡើង​ម្តងទៀត​

    ​ជាង ៧០ ឆ្នាំ​មកហើយ​ក្រោយ​សង្គ្រាមលោកលើកទីពីរ​បានបញ្ចប់ អតីត​វេជ្ជបណ្ឌិត​របស់​បក្ស​ណា​ស៊ី​អាល្លឺម៉ង់​នៅ​ជំរំ​មរណៈ Auschwitz (​ក្នុងប្រទេស​ប៉ូឡូញ​) នឹង​ប្រឈម​ការកាត់ទោស ខណៈ​ប្រទេស​អាល្លឺម៉ង់​កំពុង​ប្រជែង​ជាមួយ​ពេលវេលា​ដើម្បី​កាត់ទោស​មន្ត្រី​បក្ស​ណា​ស៊ី​ដ៏​ចាស់ជរា​ជាច្រើន​នាក់​។ 

​    ​ករណី​កាត់ទោស​វេជ្ជបណ្ឌិត​ណា​ស៊ី​នេះ​ធ្វើឡើង​បន្ទាប់ពី​ការកាត់ទោស​អតីតមន្ត្រី​ណា​ស៊ី ២ នាក់​ផ្សេងទៀត ដែល​ក្នុងនោះ​ពួកគេ​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​សមគំនិត​ក្នុងការ​ធ្វើឃាត​អ្នកទោស​រាប់ម៉ឺន​នាក់​នៅ​ជំរំ​មរណៈ​របស់​ណា​ស៊ីក្នុង​ប្រទេស​ប៉ូឡូញ ដែល​អាល្លឺម៉ង់​គ្រប់គ្រង​។ 

​    ​ការកាត់ទោស​នេះ​ធ្វើឡើង​ចំពេល​ដែល​អាល្លឺម៉ង់​កំពុង​ដោះស្រាយ​ជាមួយនឹង​សន្ទុះ​គាំទ្រ​ថ្មីៗ​ចំពោះ​ពួក​ស្តាំនិយម (​ដែល​យក​ស្ទីល​ពួក​ណា​ស៊ី​) រហូតដល់​ថ្នាក់​អភិបាលក្រុង​បែរ​ឡាំង​លោក Michael Mueller ចេញ​ការព្រមាន​ដល់​អ្នកបោះឆ្នោត នៅមុន​ការបោះឆ្នោត​ថ្នាក់ជាតិ​ក្នុង​រដ្ឋធានី​បែរ​ឡាំង​នៅ​ថ្ងៃអាទិត្យ​ទី ១៨ កញ្ញា​។ 

​    ​លោក Michael Mueller បាន​និយាយថា ប្រសិនបើ​សំឡេងឆ្នោត​កើនឡើង ២ ខ្ទង់ (​គិត​ជា​ភាគរយ​) សម្រាប់​បក្ស​ជម្រើស​ថ្មី​សម្រាប់​អាល្លឺម៉ង់ (AfD) ដែល​ប្រឆាំង​អន្តោ​ស​ប្រវេសន៍ នោះគេ​ប្រហែលជា​នឹង​ឃើញ​សញ្ញា​ងើបឡើង​ម្តងទៀត​នៃ​លទ្ធិ​ស្តាំនិយម​ជ្រុល (​កុម្មុយនីស្ត​ផ្តាច់ការ​) និង ណា​ស៊ី​ក្នុងប្រទេស​អាល្លឺម៉ង់​ជាមិនខាន​"​។ 

​    ​កាលពី​ថ្ងៃ​ចន្ទ​ទី ១៩ កញ្ញា អតីត​វេជ្ជបណ្ឌិត​ណា​ស៊ី លោក Hubert Zafke អាយុ ៩៥ ឆ្នាំ បាន​ប្រឈម​តុលាការ​ពីបទ​សមគំនិត​ធ្វើឃាត​អ្នកទោស​ចំនួន ៣.៦៨១ នាក់ បន្ទាប់ពី​ពន្យារពេល​កាត់ទោស​អស់បី​ឆ្នាំ​ដោយសារតែ​សុខភាព​របស់គាត់​ទ្រុឌទ្រោម​៕

ប្រភព៖ straitstimes

adverise with khmeread

មតិយោបល់