adverise with khmeread 1

បុរី​ញូវយ៉ក​គ្រោង​សាងសង់​ជណ្តើរ​យក្ស​កណ្តាល​តំបន់ Manhattan ចំណាយលុយ​រាប់រយ​លាន​ដុល្លារ

    ​កាលពីពេល​ថ្មីៗ​នេះ ស្ថាបត្យករ​អង់គ្លេស​គឺ​លោក Thomas Heatherwick បានបង្ហាញ​គម្រោង​កាំជណ្តើរ​យក្ស​មួយ​ដែលមាន​តម្លៃ ១៤៨ លាន​ដុល្លារ កម្ពស់ ១៦ ជាន់​នៅឯ​កណ្តាល​តំបន់ Manhattan ក្នុង​ទីក្រុង​ញូវយ៉ក​។​

​    ​លោក Heatherwick ដែលជា​អ្នក​រចនា​ដង​ភ្លើង​គុប​អូឡាំពិក​ក្រុង​ឡុង​ដ៍​ឆ្នាំ ២០១២ ត្រូវបាន​បង្គាប់​ឱ្យ​សាងសង់​សំណង់​មួយ​នៅ​កណ្តាល​តំបន់ Manhattan ដែល​នឹង​ក្លាយជា​កន្លែង​អភិវឌ្ឍ​ដ៏​ធំជាងគេ​ចាប់តាំងពី​មជ្ឈមណ្ឌល Rocketfeller Center ដែល​ត្រូវបាន​កសាងឡើង​ក្នុង​ទសវត្សរ៍ ១៩៣០​។​

​    ​លោក​បាន​ពណ៌នា​ស្នាដៃរ​បស់​លោក​ថា​ជា​គ្រោង​ដែល​ជណ្តើរ​ដ៏​ធំ ដោយមាន​ទម្ងន់​សរុប ៦០០​តោន អាចឱ្យ​មនុស្ស ១៥៤ នាក់​ឡើង​ក្នុងពេល​តែមួយ និង​មាន ២៥០០ កាំ​។​

​    ​គម្រោង​នេះ ដែល​នឹង​បញ្ចប់​ក្នុង​ឆ្នាំ ២០២៤ ត្រូវបាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Related Companies របស់​សេដ្ឋី​អចលនា​ទ្រព្យ​គឺ​លោក Stephen Ross ដែល​នឹង​អភិវឌ្ឍ​ទីធ្លា Hudson Yards ជាមួយ​ក្រុមហ៊ុន Oxford Properties Group​។​

​    ​នៅពេល​គម្រោង​អភិវឌ្ឍ​បញ្ចប់ ទីធ្លា Hudson Yards នឹងមាន​ការិយាល័យ ផ្ទះ ហាង​ទំនិញ សាលារៀន សណ្ឋាគារ សួនច្បារ​ទំហំ​ជិត ៦ ហិកតា ផ្លូវ​ដើរ​ហាត់ប្រាណ និង​ទីលាន​ធំ​ទូលាយ​៕