adverise with khmeread Recipe will easily clear lungs 3 days even smoke 5 years 696x348

មិនគួរ​ឱ្យ​ជឿ​! គ្រឿងផ្សំ​ចំណាយ​មិន​ដល់ ៤០០០៛ អាច​សម្អាត​សួត​ក្នុងពេល​ត្រឹម ៣ ថ្ងៃ បើទោះជា​ជក់បារី​ជាង ៥ ឆ្នាំ​ក្តី​

    ​ជាការ​ពិត​មានតែ​ការឈប់​ជក់បារី​តែប៉ុណ្ណោះ ទើប​ជា​វិធីសាស្ត្រ​ល្អ​បំផុត​សម្រាប់​អ្នក​ជក់បារី​ចង់​មាន​សួត​ល្អ និង​បង្ការ​ពី​ការវិវត្ត​ទៅជា​ជំងឺ​ផ្សេងៗ​។​

​    ​ថ្នាំជក់​ជា​ប្រភេទ​ជាតិពុល និង​ធ្វើឱ្យ​មនុស្ស​ញៀន​ជក់ ពិបាក​នឹង​ផ្ដាច់​ខ្លាំងណាស់​។ យ៉ាងណាមិញ ប្រសិនបើ​អ្នក​ជក់​អស់​ប្រាំ​ឆ្នាំ សូម​សាក​វិធីសាស្ត្រ​នេះ​ដើម្បី ជួយសង្គ្រោះ​សួត​របស់​អ្នក​ត្រឹមតែ​ពេល ៣ ថ្ងៃ​។ ច្រើន​ជាងនេះទៅទៀត​វា​អាចជួយ​កាត់បន្ថយ​ការ​ក្អក និង​កាត់បន្ថយ​ជំងឺ​រលាក​ទងសួត​ទៀតផង​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹក ១ លីត្រ​
​    ​- ស្ករត្នោត ៤០០ ក្រាម​
​    ​- ខ្ទឹមបារាំង​កាត់​រួច ៤០០ ក្រាម​
​    ​- រមៀត ២ ស្លាបព្រា​កាហ្វេ​
​    ​- ខ្ញី ១ ដុំ​តូច​

​    ​* របៀប​ផ្សំ​និង​ប្រើប្រាស់​
​    ​ចាក់ទឹក​ចូលក្នុង​ឆ្នាំង បើកភ្លើង​ដាំ និង​ដាក់​ស្ករត្នោត​ចូល​។ នៅពេល​វា​ពុះ ដាក់​ខ្ទឹមបារាំង ខ្ញី និង​រមៀត​ចូល បន្ទាប់មក​បន្ថយ​ភ្លើង​តិចៗ និង​ទុកឱ្យ​ពុះ​រ៉ុយៗ ៤ ទៅ ៥ នាទី​។ បន្ទាប់មក​ទុក​វា​ឱ្យ​ត្រជាក់ និង​ទុក​វា​ក្នុង​ដប ឬ​កែវ​មាន​គម្រប និង​ទុក​វា​ក្នុង​ទូទឹកកក​។​

​    ​ទទួលទាន ២ ស្លាបព្រា​បាយ​រៀងរាល់​ព្រឹក មុន​ពេលបាយ​ព្រឹក និង ២ ស្លាបព្រា​បាយ នៅពេល​ល្ងាច​បន្ទាប់ពី​បាយ​រួច ពិសា​ត្រឹម​ពីថ្ងៃ​សួត​អ្នក​លែងមាន​បញ្ហា​ជាតិពុល ហើយ​លោកអ្នក​អាច​បន្ត​ពិសា​រាល់ថ្ងៃ​រហូត​ទាល់តែ​អស់​គ្រឿងផ្សំ​ក៏បាន​៕

​    ​ចំណាំ​៖ អ្នក​មិន​ជក់បារី​ក៏​អាច​ទទួលទាន​បានដែរ ហើយ​សម្រាប់​អ្នកមាន​ផ្ទៃពោះ ឬ​បំបៅកូន​មិន​អនុញ្ញាត​ទេ​៕

​ប្រភព​៖ foodsandhealthylife

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់