adverise with khmeread 1

រឿង​កូរ៉េ​ធ្វើឱ្យ​ពិភពលោក​កក្រើក​ទៀតហើយ​! រឿង​ខ្មោច Train to Busan កំពុង​ត្រូវបាន​ក្រុមហ៊ុន​ហូលីវូដ​ជាច្រើន​ដេញថ្លៃ​សុំ​ផលិត​វគ្គ ២

    ​បន្ទាប់ពី​រឿង​ខ្មោច Zombie របស់​កូរ៉េខាងត្បូង​ដ៏​ល្បី​នាពេល​បច្ចុប្បន្ន​គឺ Train to Busan ទទួលបាន​ជោគជ័យ​លើ​ឆាក​អន្តរជាតិ តួអង្គ​ក្នុង​រឿង​គឺ​លោក Gong Yoo បានប្រកាស​នៅលើ Twiiter របស់ខ្លួន​ថា រឿងនេះ​នឹងមាន​វគ្គ​ពីរ​។​

​    ​អ្នកដឹកនាំ​រឿង​គឺ​លោក Yeon Sang-Ho បាន​បង្ហើប​ឱ្យដឹងថា សាច់រឿង​វគ្គ​ពីរ​អាចមាន​ពីរ​ជម្រើស ទីមួយ​គឺ​ធ្វើឱ្យ​ខ្មោច​ទាំងនោះ​ក្លាយជា​មនុស្ស​ឡើងវិញ និង​ទី​ពីរ​បន្ត​ភាពរន្ធត់​របស់​ខ្មោចឆៅ Zombie បន្តទៀត​។​

​    ​បើ​យោងតាម​វេ​ប​សាយ Variety បានឱ្យដឹងថា រឿងនេះ​ទទួលបាន​ការដេញថ្លៃ​ថត​ឡើងវិញ​ដោយ​ក្រុមហ៊ុន​នៅ​ហូលីវូដ​ដូចជា Sony Pictures និង 20th Century Fox ខណៈ​ក្រុមហ៊ុន​ភាពយន្ត​បារាំង​ដូចជា Gaumont, Canal Plus និង EuropaCorp ក៏​ចូលរួម​ដេញថ្លៃ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ variety​

អ្នកនឹងចូលចិត្ត

មតិយោបល់