adverise with khmeread 000

ឃាត់បុរស២នាក់តាមដីកាពីបទហិង្សានិងលួច

     បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​ក្នុងករណី​២ ផ្សេងគ្នា​គឺ​ម្នាក់​នៅ​ខេត្តកំពង់ឆ្នាំង​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​និង​ម្នាក់ទៀត​នៅ​ខេត្តកណ្តាល​ពីបទ​សមគំនិត​លួច ។​
    ១-​បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៨​មករា​ឆ្នាំ​២០១៦ នៅ​ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង តាម​ដីកា​លេខ​៩២​ចុះ​ថ្ងៃទី​១៨​វិច្ឆិកា​ឆ្នាំ​២០១៥​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​។​
     ប៉ូលិស​និយាយថា ជនជាប់ចោទ ឈ្មោះ​ឡុ​ច វណ្ណា​ហៅ​ខ្នា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ស្នាក់នៅ​ភូមិ​ត្អូ​រលំ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​
     ២-​បុរស​ម្នាក់ទៀត​ត្រូវបាន​ប៉ូលិស​ស្រុក​កៀនស្វាយ ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៨​មករា​ឆ្នាំ​២០១៦​នៅ​ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​តាម​ដីកា​តុលាការ​ខេត្តកណ្តាល​លេខ​២១០​ចុះ​ថ្ងៃទី​២៤​មិថុនា​ឆ្នាំ​២០១៤​ពីបទ​សមគំនិត​ក្នុង​អំពើ​លួច​ជា​បទល្មើស​ម​ជ្ឈឹ​ម​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​។​
     ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ​យូ ភក្តី​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​កោះ​ប្រាក់  ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
    ជនជាប់ចោទ​ទាំង​២​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់