adverise with khmeread 1

ប្រសិនបើ​អ្នក​ចង់​ការពារ​តម្រង​នោម កុំ​ធ្វើ​រឿង​ទាំងនេះ​!

    ​តម្រងនោម​គឺជា​សរីរាង្គ​សំខាន់​មួយ ដែល​ជួយ​ឱ្យ​រាងកាយ​បំពេញ​មុខងារ​បាន​ត្រឹមត្រូវ​។ មុខងារ​របស់​វា​គឺ​បណ្ដេញ​ជាតិពុល​ពី​ឈាម បណ្ដេញ​សារធាតុ​មិនបានការ​តាមរយៈ​ទឹកនោម និង​បញ្ចេញ​ជាតិ​ទឹក​លើស​ក្នុង​រាងកាយ​។ លើសពីនោះ​វារ​ក្សា​ជាតិ​ទឹក នៅពេល​រាងកាយ​ត្រូវការ​ទឹក​។​

​    ​មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ជា​សរីរាង្គ​សំខាន់​ជួយ​គ្រប់គ្រង​ជាតិ​កាល់ស្យូម និង​កម្រិត​អាស៊ីត​ផូស្វាត​ក្នុង​រាងកាយ​។​

​    ​ប៉ុន្ដែ​ប្រសិនបើ​តម្រងនោម​ដំណើរ​ខុស​ប្រក្រតី រោគសញ្ញា​របស់​វា​មានដូចជា ប្ដូរ​ពណ៌​ទឹកនោម និង​នោម​ញឹកញាប់ វិលមុខ ចង់​ក្អួត ក្អួត ពិបាក​ដកដង្ហើម មាន​អារម្មណ៍​ត្រជាក់​គ្រប់ពេល ហត់​អស់កម្លាំង ស្បែ​កកើត​រមាស់ ដង្ហើម​មាន​ក្លិន​អាក្រក់ និង​ឈឺ​រាងកាយ​ភ្លាម​ឥត​មូលហេតុ​។​

​    ​ទាំងនេះ​គឺជា​ទង្វើ​ដែល​ធ្វើឱ្យ​តម្រងនោម​ខូច​៖
​    ​១. ផឹកទឹក​តិច​
​    ​២. ផឹក​កាហ្វេ​ច្រើន​
​    ​៣. ទទួលទាន​ជាតិ​ប្រៃ​ច្រើន​
​    ​៤. ផឹក​គ្រឿង​ស្រវឹង​ច្រើន​
​    ​៥. និង គេង​មិន​គ្រប់គ្រាន់​៕

adverise with khmeread
ប្រភព៖ consumehealthyfood

អ្នកនឹងចូលចិត្ត

មតិយោបល់