adverise with khmeread Unnamed

នារី​ម្នាក់​ខឹង​សង្សារ​ផឹកថ្នាំ​ប៉ា​រ៉ា​ច្រើន​គ្រាប់​បំណង​បញ្ចប់ជីវិត តែ​ត្រូវបាន​សង្គ្រោះ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ នារី​ដ៏​ស្រស់ស្អាត​ម្នាក់​បាន​បែកពពុះមាត់​ទន់ដៃទន់ជើង ដោយសារ​នាង​ខឹង​សង្សារ​ហើយ​ផឹកថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ជាច្រើន​គ្រាប់​បំណង​សម្លាប់ខ្លួន​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់​ប្រជាពលរដ្ឋ​ជួយ​ហៅ​ក្រុម​សង្គ្រោះ​៧១១ មក​សង្គ្រោះ​ទាន់ពេល​។​

    ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កាលពី​វេលា​ម៉ោង៧ ​និង​១០​នាទី​យប់​ថ្ងៃទី១៩ កញ្ញា ២០១៦​ នៅចំណុច​ផ្លូវ​ផ្ទះល្វែង​ជម្ពូ​វ័ន ក្រោយ​ហាង​ថត​រូបល្អ​ពេញចិត្ត ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    នារី​មាន​វិ​ប​ត្ត​ផ្លូវចិត្ត​រូបនេះ​មានឈ្មោះ សោភា មុខរបរ​នារី​បម្រើ​ខារ៉ាអូខេ ហាង ​"​សំនៀង​ត្រជាក់ចិត្ត" ​អាយុ​២០ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ម្ដុំ​ជម្ពូ​វ័ន ស្រុកកំណើត​ខេត្តស្វាយរៀង លេបថ្នាំ ប៉ា​រ៉ា ជាច្រើន​គ្រាប់ មូលហេតុ​ខឹង​សង្សារ​លួច​មាន​ស្រី​ហើយ បុរស​ជា​សង្សារ​នោះ​ឈ្មោះ​ ឌី គ្មាន​មុខរបរ ស្រលាញ់គ្នា​ពីរ​ឆ្នាំ​មកហើយ​។​

    បើតាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុន​ពេល​កើត​គេ​បានឃើញ​នារី​រងគ្រោះ មិនដឹង​មកពីណា​នោះទេ ដើរ​មកជា​លក្ខណៈ​មនុស្ស​គ្មាន​កម្លាំងកំហែង ឃើញ​ដូច្នេះ​សន្តិសុខ​ក្នុង​បុរី​ជម្ពូ​វ័ន​និង​ប្រជាពលរដ្ឋ​បាន​គ្រា នាង​ឱ្យ​អង្គុយ​កៅអី។​ ​ស្រាប់តែ​នាង​យកដៃ​ច្របាច់ក ហើយ​មាត់​នាង​បាន​បែកចេញ​ពពុះ​ខុល ធ្វើឱ្យ​មនុស្សម្នា​ចោមរោម​មើល​ភ័យ​បាន​ប្តឹងទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​។​

    ប្រភព​ដដែល​បន្តថា បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ទៅដល់​បាន​ទាក់ទង​ទៅ​ក្រុម​សង្គ្រោះ​បន្ទាប់ ៧១១ កង ពល តូច​៧០ មកសង្គ្រោះ​ធ្វើ​ចលនា​នឹងដាក់​អ៊ុក​សែន​ឱ្យ​នាង​ទាន់ពេលវេលា និង​បាន​ដឹក​ទៅ​លាង​ក្រពះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​និង​ចាំ​នាង​ស្រួលខ្លួន​បាន​ទាក់​ទៅ​ក្រុមគ្រួសារ​មក​ទទួល​នាង​ត្រឡប់​ទៅវិញ។​

    បើតាម​ការបញ្ជាក់​ពី​ក្រុម​ជំនាញ​របស់​អង្គភាព​៧១១ ដែល​មកពី​ប្រទេស​ជប៉ុន​បាន​ប្រាប់ ឱ្យដឹងថា​នាងរង​គ្រោះ​ខាងលើ​បាន​ផឹកថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​អស់​ជាច្រើន​គ្រាប់ តែ​ត្រូវ​សង្គ្រោះ​ទាន់​មិន​ដូច្នេះ​ទេ​ប្រហែល​អាចមាន​គ្រោះ​ថា្នក់​ដល់​ជីវិត៕


 

adverise with khmeread

មតិយោបល់