adverise with khmeread Sunderland v everton premier league

Mino Raiola និយាយថា មាន​ក្លឹប​តែ​បួន​ប៉ុណ្ណោះ​លើ​ពិភពលោក​ដែល​អាចមាន​លទ្ធភាព​ទិញ Romelu Lukaku

    ​លោក Mino Raiola ក្រើន​រំ​ឮ​ក​ទៅដល់​ក្លឹប​ធំៗ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ថា​ពួកគេ​នឹង​ជួប​បញ្ហា​ក្នុង​ការទិញ Romelu Lukaku ។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ ត្រូវបាន​គេ​ដឹង​យ៉ាង​ទូលំទូលាយ​ថា​នឹង​អាច​ចេញពី Everton ក្នុង​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ បន្ទាប់ពី​តារាបាល់ទាត់​រូបនេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា បំណងប្រាថ្នា​របស់គាត់​គឺ​ចង់​លេង​នៅក្នុង Champions League ។​

​    ​ប៉ុន្តែ​បន្ទាប់ពី​ភាគី​ដែល​បង្ហាញ​ចំណាប់អារម្មណ៍​ទាំងអស់​បាន​រាំងស្ទះ​ជាមួយនឹង​ការដាក់​តម្លៃ ៦៥​លាន​ផោន​របស់ Everton ហើយ​លោក Ronald Koeman បានធ្វើ​ដំណើរ​មកកាន់​កាប់​លើទឹក​ដី Goodison Park ក៏បាន​ធ្វើឱ្យ​ខ្សែប្រយុទ្ធ​រូបនេះ​សម្រេចចិត្ត​ស្នាក់នៅ​បន្ត​ជាមួយ​ក្លឹប​។​

​    ​ហើយ​បន្ទាប់ពី​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ស្ថិតនៅក្នុង​ទម្រង់​លេង​ដែល​អាច​រក​គ្រាប់​បាល់​បាន​គួរឱ្យ​ចាប់អារម្មណ៍ អ្នកតំណាង​របស់ Lukaku បានប្រកាសថា មានតែ​ក្លឹប​មាន​ជាងគេ​តែ ៤ ប៉ុណ្ណោះ​លើ​លោក ដែល​នឹង​អាចមាន​លទ្ធភាព​បញ្ចុះបញ្ចូល​អតីត​តារាបាល់ទាត់​របស់​ក្រុម​តោ​ខៀវ Chelsea ចាកចេញ​បាន​។​

​    ​លោក Raiola បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Daily Mail ថា "​មានការ​ពិភាក្សា​ជាមួយ Juventus ប៉ុន្តែ​គ្មាន​នរណាម្នាក់​អាចមាន​លទ្ធភាព​ទិញ​គាត់​ក្នុងប្រទេស​អ៊ីតាលី​ឡើយ​។ នៅ​ខាងក្រៅ​អង់គ្លេស ជាការ​ពិត​មានតែ​ក្លឹប​៤​ប៉ុណ្ណោះ​ដែល​អាចមាន​លទ្ធភាព​ទិញ​គាត់​គឺ Paris Saint Germain, Bayern Munich, Barcelona និង Real Madrid"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់