adverise with khmeread Unnamed %281%29

ម៉ៅការ​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​អូស​ខ្សែកាប​ឆក់​ខ្សែភ្លើង​ស្លាប់នៅ​កោះធំ​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​កើតឡើង​ថ្ងៃទី​១៩​ កញ្ញា​ ឆ្នាំ២០១៦ វេលា​ម៉ោង​៩​ និង​២០នាទី នៅ​ចំណុច​បង្គោល​ភ្លើង​លេខ​៣៨០ ផ្លូវជាតិ​លេខ​២១ ខាង​វត្ត​វេឡុវ័ន ស្ថិត​ក្នុងភូមិព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុកកោះធំ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អ៊ុយ ណាត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ត​បណ្តាញ​ខ្សែកាប​ទូរស័ព្ទ មាន​ទីលំនៅ​ភូមិ កណ្តាល ឃុំ ច្រ​ណូ​ក ស្រុក​កំពង់លែង ខេ​ត្កំ​ពង់​ឆ្នាំង​(​ស្លាប់​)​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ និង​មិត្ត​ភក្តិ​មាន​គ្នា​០៤​នាក់​គឺ ទី​១.​ឈ្មោះ គុណ ភា ភេទ​ប្រុស (​ត​បណ្តាញ​ខ្សែកាប​ទូរស័ព្ទ​), ទី២.​ឈ្មោះ ពិន សាវុធ ភេទ​ប្រុស (​ត​បណ្តាញ​ខ្សែកាប​ទូរស័ព្ទ​), ទី៣.​ឈ្មោះ ពេញ សុ​ម៉ុ​ច ភេទ​ប្រុស​ (​ត​បណ្តាញ​ខ្សែកាប​ទូរស័ព្ទ​) និង​ទី៤.​ជនរងគ្រោះ (​ត​បណ្តាញ​ខ្សែកាប​ទូរស័ព្ទ​)។​

    ចំណែក​មធ្យោបាយ​រថយន្ត​០១​គ្រឿង​ម៉ាក​កា​ម៉ា​រី សេរី​៨៧ ពណ៌​ស ពាក់​ស្លាកលេខ​.​ច​5733 ភព​2 បាននាំគ្នា​ម៉ៅការ​ត​បណ្តាញ​ខ្សែកាប​ពី​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​មិត្ត​ហ្វូ​ន ក្នុង​០១​គីឡូម៉ែត្រ​តម្លៃ​៥០​ដុល្លារ ពី​បង្គោល​អង្គ​តែ​ន​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន ស្ថិតនៅ​ផ្សារ​កោះធំ ក្នុងភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុកកោះ​ធំ រហូតដល់​ចំណុច​ភូមិ​ព្រែក​ចាម ឃុំ​ព្រែក​ថ្មី ស្រុ​កកោះ​ធំ ខេត្តកណ្តាល​។​

    លុះ​នៅ​ថ្ងៃទី​១៨​ កញ្ញា​ ឆ្នាំ២០១៦ វេលា​ម៉ោង​០៧​ជនរងគ្រោះ និង​មិត្តភក្តិ​ក្រុមការងារ​បាន​ចុះ​អូស​ខ្សែកាប​ត​បណ្តាញ​ប្រព័ន្ធ​ទូរស័ព្ទ​មិត្ត​ហ្វូ​ន​ពី​ស្ពាន​លេខ​៥៣ ក្នុងភូមិ​ព្រែ​កតា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ទៅ​បង្គោល​អង្គ​តែ​ន​ផ្សារ​កោះធំ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ បន្ទាប់មក​យប់​ឡើង​ក៏​នាំគ្នា​ទៅ​សំរាក​នៅ​បង្គោល​អង្គ​តែ​ន​ទូរស័ព្ទ​មិត្ត​ហ្វូ​ន ភូមិ​ព្រែក​ធន់​។​

    បន្ទាប់​មកដល់​ថ្ងៃទី​១៩ ​កញ្ញា​ ឆ្នាំ២០១៦ វេលា​ម៉ោង​០៧​ព្រឹក ជនរងគ្រោះ និង​មិត្តភក្តិ​ក្រុមការងារ​បាន​អូស​ខ្សែកាប​ទូរស័ព្ទ​មិត្ត​ហ្វូ​ន ពី​ចំណុច​ស្ពាន​ព្រែក​ធន់​(​លេខ​៥៣) ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី​ទៅ​ចំណុច​គល់ស្ពាន​ព្រែក​ចាម ក្នុងភូមិ​ចាម​ក្រោម ឃុំ​ព្រែក​ថ្មី ។​

    ពេលនោះ​ជនរងគ្រោះ និង​មិត្តភក្តិ​បាន​អូស​ខ្សែកាប​និង​ឡើង​ត​បណ្តាញ​មិត្ត​ហ្វូ​ន​ឆ្លាសគ្នា​ក្នុង​១​បង្គោល​ម្នាក់ ពេល​បាន​ចំនួន​០៤​បង្គោល ជនរងគ្រោះ​បាន​ឡើង​ត​ខ្សែកាប​តែម្នាក់ឯង​លើ បង្គោល​ទី​៥ (​បង្គោល​៣៨០)​។​

    ចំណែក​មិត្តភក្តិ​នាំគ្នា​អូស​ខ្សែកាប​មុខក្រោយ មិនបាន​នៅក្បែរ​ជនរងគ្រោះ​នោះទេ​ហើយ​ពេល​ជនរងគ្រោះ កំពុងត​ខ្សែកាប​លើ​បង្គោល​ភ្លើង ស្រាប់ តែ ឆ្លង​ចរន្ត​ឆក់​លើ គន្លាក់ដៃ​ខាងឆ្វេង​ផ្នែក​ខាងមុខ​ឆក់​ស្លាប់​តែម្តង​។ ពេលនោះ​មាន​ក្មេង​បាន​ប្រាប់​ទៅ​មិត្តភក្តិ​ជនរងគ្រោះ ថា​ជនរងគ្រោះ​បាន​ឆក់​ធ្លាក់​ស្លាប់​ហើយ មិត្តភក្តិ​ជនរងគ្រោះ ក៏រ​ត់ទៅ​មើលឃើញ​ជនរងគ្រោះ​ឆក់​ស្លាប់បាត់​ហើយ។​

    ក្រោយពី​បានទទួល​ព័ត៌មាន​ផ្នែក​ជំនាញ នៃ​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​កោះធំ បាន​ចុះ​ទៅដល់ កន្លែង​កើ​ត​ហេតុ មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល គ្រូពេទ្យ ផ្នែក​ជំនាញ នឹង​ក្រុម​គ្រួ​សារ ជនរងគ្រោះ​ដើ​ម្បី​ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញថា​៖ ដៃ​ផ្នែក​ខាងឆ្វេង លើ​គន្លាក់​ដែ​ខាងឆ្វេង​ផ្នែក​ខាងមុខ​មាន​ស្នាម​ឆេះ​ខ្មៅ​កាត់​ទទឹង​ប្រវែង ០៣​ស​.​ម ទំហំ​ទទឹង​០២​ម​.​ម លើ​កំភួនដៃ​ផ្នែក​ខាងមុខ​មាន​ស្នាម​អុច​ខ្មៅ​ឆេះ ០២​កន្លែង​ទំហំ​ប៉ុន​ជើងធូប ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​ទៀតឡើយ គឺ​ពិតជា​ស្លាប់​ដោយ​ការ​ឆក់​ចរន្ត​ខ្សែភ្លើង​បណ្តាល​ឱ្យ​ស្លាប់ ប្រាកដ​មែន​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ជន​​រងគ្រោះ និង​ក្រុមការងារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

មតិយោបល់