adverise with khmeread Isco manchester united badge exclusive main

Manchester United សម្លឹង​ឃើញ Isco ជា​មុខសញ្ញា​ផ្ទេរ​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករា​ខាងមុខនេះ​

    ​បិសាច​ក្រហម Manchester United បាន​សម្លឹងមើល​លទ្ធភាព​ផ្ទេរ​យក​ខ្សែបម្រើ Isco របស់​អធិរាជ​ស Real Madrid នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែមករា​ខាងមុខនេះ​។​

​    ​ក្លឹប​យក្ស​អង់គ្លេស​មួយ​នេះ​កំពុង​រក្សា​គោលជំហរ​របស់​ពួកគេ​ទៅលើ Isco ខណៈដែល​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho បានរៀបចំ​ដំណាក់កាល​បន្ទាប់​នៃ​កំណែទម្រង់​ជម្រើស​ទីមួយ​របស់គាត់ បន្ទាប់ពី​ការចំណាយ​ប្រាក់​ជិត ១៥០​លាន​ផោន​កាលពី​ទីផ្សារ​ដោះដូរ​រដូវក្តៅ​កន្លងទៅនេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អេស្បាញ​ដែលមាន​តម្លៃ​ខ្លួន ២៥​លាន​ផោន​នៅលើ​ទីផ្សារ​ដោះដូរ បាន​បរាជ័យ​នៅក្នុង​ការបង្ហាញ​ខ្លួន​ជាច្រើន​ក្រោម​ការដឹកនាំ​របស់ Zinedine Zidane ហើយ​បច្ចុប្បន្ន​គាត់​ស្ថិតនៅលើ​គោលដៅ​របស់​បិសាច​ក្រហម ខណៈដែល​ពួកគេ​កំពុង​ស្វែងរក​កីឡាករ​ដែល​អាចជួយ​ដោះស្រាយ​ច​ម្លោះ​ប្រហោង​នៃ​ទម្រង់​លេង​ឱ្យ​ល្អ​ឡើងវិញ​របស់​ពួកគេ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់