adverise with khmeread 3888ac3a00000578 0 image a 73 1474319458359

Tottenham និង​អង់គ្លេស​ឈឺក្បាល ដោយសារ Harry Kane របួស ២ ខែ

    ​Harry Kane ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចាកចេញ​ពី​ទីលាន​ប្រកួត​សម្រាប់​រយៈពេល​ពីរ​ខែ​ជាមួយនឹង​បញ្ហា​របួស​កជើង ដែល​បានធ្វើឱ្យ​គាត់​ធ្លាក់​ចូលទៅក្នុង​មន្ទិលសង្ស័យ​សម្រាប់​ការប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup របស់​អង់គ្លេស​ក្នុងជំនួប​ជាមួយ​ស្កុ​តឡែ​ន​នៅលើ​ទឹកដី Wembley នា​ថ្ងៃទី​១១ ខែវិច្ឆិកា​ខាងមុខនេះ​។​

​    ​ការ​ស្កែ​ន​ចំនួន​ពីរលើក​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​បង្ហាញថា​មិនមាន​ការបាក់​នៅលើ​បំណែក​ណាមួយ​នោះឡើយ ប៉ុន្តែ​ខ្សែប្រយុទ្ធ​របស់​មាន​ខ្នាយ​មាស Tottenham Hotspurs រូបនេះ បានទទួល​រង​ការ​ខូច​សរសៃ​ចងក​ជើង​។​

​    ​Spurs បានបង្ហាញ​ពី​ការព្រួយបារម្ភ​ថា សរសៃ​នោះ​អាច​ខូចខាត​នៅ​ប្រភេទ​ទី​ពីរ ដែលជា​ធម្មតា​នឹងធ្វើ​ឱ្យ​កីឡាករ​ដើរចេញ​ពី​ការប្រកួត​សម្រាប់​រយៈពេល​ប្រាំបី​សប្តាហ៍​ឯណោះ​។ Kane បាន​ទទួលរង​ផលប៉ះពាល់​មួយ​នេះ​បន្ទាប់ពី​ត្រូវបាន​ធាក់​ដោយ Papy Djilobodji របស់ Sunderland នៅឯ​ជិត​ចុងបញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ជ័យជម្នះ ១-០ នៅលើ​ទឹកដី White Hart Lane កាលពី​ថ្ងៃ​ចន្ទ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់