adverise with khmeread Mother and daughter coloring page dvw

សំណើច​ខ្លី​: មូលហេតុ​ដែល​ម្តាយ​សក់ស្កូវ​!

- កូនស្រី​ពូកែ​ជជីក​ដេញដោល​ម្នាក់​បាន​សួរ​ម្តាយ​របស់​វា​ថា "​ម៉ាក់ៗ ហេតុអ្វី​បានជា​សក់​ម៉ាក់​ប្រែ​ទៅជា​ស្កូវ​?"​។​

- ម្តាយ​ឆ្លៀតឱកាស​យក​សំណួរ​នេះ​មក​ធ្វើការ​ប្រៀប​ប្រដៅ​កូន​របស់គាត់​ថា "​វា​ស្កូវ​ដោយសារតែ​កូន​ឯង​។ រាល់​ទង្វើ​មិនល្អ​របស់​កូន​បានធ្វើឱ្យ​សក់​ម៉ាក់​ប្រែ​ទៅជា​ស្កូវ​បែបនេះ​!"​។​

- កូនស្រី​បាន​ឆ្លើយតប​យ៉ាង​គួរឱ្យ​អាណិត​ទៅ​ម្តាយ​វា​ថា "​ឥឡូវ​ខ្ញុំ​បានដឹងហើយថា​ហេតុអ្វី​បានជា​លោកយាយ​សក់ស្កូវ​ឡើង​ពេញ​ក្បាល​របស់គាត់​!"៕

adverise with khmeread

មតិយោបល់