adverise with khmeread Unnamed %281%29

បុរស​ម្នាក់​ស្រវឹងស្រា​បើក​ម៉ូ​​តូ​ដួល​ខ្លួនឯង​បាក់ជើង​ស្តាំ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​ករណី​បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង បណ្តាលឱ្យ​បាក់ជើង​ខាងស្តាំ​ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅតាម​ផ្លូវជាតិ​លេខ​៤​ស្ថិតក្នុង​ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​​ និង​១៥​នាទី​យប់​ថ្ងៃទី​១៩​ កញ្ញា​ ឆ្នាំ​២០១៦។



    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ ប៉ុ​ត ឌី ភេទ​ប្រុស អាយុ២៩​ឆ្នាំ ត្រូវបាន​ក្រុម​សង្គ្រោះ៧១១ សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ជប៉ុន  ជួយសង្គ្រោះ​នៅ​កន្លែង​កើត​ហេតុ រួច ដឹក​បញ្ជូនទៅ​មន្ទី ពេទ្យ​កុ​សមៈ៕


adverise with khmeread

មតិយោបល់