adverise with khmeread Unnamed

បុរស​ម្នាក់​បន្ទាប់ពី​ប្រពន្ធ​កោសខ្យល់​ឱ្យដាច់​ខ្យល់​ស្លាប់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​គាំងបេះដូង​ស្លាប់​នា​ថ្ងៃទី១៩ ខែកញា ឆ្នាំ២០១៦ វេលា​ម៉ោង១០​នៅ​ចំណុច​ភូមិ​ដីឥដ្ឋ​កោះ​ផុស​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ លំ ព្រិច​ ភេទ​ប្រុស​ អាយុ៤៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មានទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ទៅ​ជួយ​លើក​ទំនប់​ទប់ទឹក​ហូរ​ចូល​ព្រែក​ដោយមាន​អា​ការៈមិន​ស្រួលខ្លួន​ក៏បាន​ដើរ​ឡើងមក​ផ្ទះ ឱ្យ​ប្រពន្ធ​កោសខ្យល់​ឱ្យរួច​បាន​ផឹកថ្នាំ​ខ្យល់។​

    បន្ទាប់មក​ក្រុមគ្រួសារ​បាន​នាំយកទៅ​មន្ទីរពេទ្យបង្អែក​ស្រុក ពេលទៅដល់​ពេទ្យ គ្រូពេទ្យ​ថា​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ រួច​ក៏​នាំ​ត្រឡប់មកផ្ទះ​វិញ។​

    ក្រោយពី​ទទួល​ព័ត៌មាន កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ អាជ្ញាធរ​មូល​​ដ្ឋា​ន បាន​ចុះ​ពិនិត្យ​សាកសព ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ខ្យល់គពិតប្រាកដ​មែន។ ក្រោយ​ពិនិត្យ​រួច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី៕​

adverise with khmeread

មតិយោបល់