adverise with khmeread Untitled 1

កូនស្រី​សែ​រាជវង្ស​អង់គ្លេស​ស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វីលីពីន​

    ​កូនស្រី​របស់​អ្នក​អម្ចាស់ Moynihan ត្រូវបាន​សម្លាប់​ក្នុងប្រទេស​ហ្វី​លី​ភី​ន ជា​កន្លែង​ដែល​រដ្ឋាភិបាល​ធ្វើសង្គ្រាម​ស្លាប់​រស់​ជាមួយនឹង​ពួក​គ្រឿងញៀន​។ នេះ​យើង​យោងតាម​វេ​ប​សាយ Straitstimes ដកស្រង់​សម្ដី​របស់​ប៉ូលិស​នៅ​ទីនោះ​កាលពី​ថ្ងៃទី ១៩ ខែកញ្ញា​។​

​    ​កូនស្រី​របស់​អ្នក​អម្ចាស់ Moynihan ឈ្មោះ Maria Aurora Moynihan អាយុ ៤៥ ត្រូវបាន​ជន​មិន​ស្គាល់មុខ រួច​ផ្លុ​ង​សាកសព​នៅ​ផ្លូវ​មួយ​នៅ​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃទី ១០ ខែកញ្ញា​។ នេះ​បើតាម​សម្ដី​របស់​អាជ្ញាធរ​។​

​    ​អ្នក​សម្លាប់ Maria Aurora Moynihan បា​នប​ន្សុ​ល​ទុក​ក្រដាស​មួយ​ដោយ​សរសេរ​អក្សរ​ចោទប្រកាន់ Moynihan ថា​ជា​អ្នក​ចែក​ថ្នាំញៀន​ដល់​តារា​ល្បីៗ​នៅ​ហ្វី​លី​ភី​ន​។ នេះ​បើ​យោងតាម​អធិការ​ប៉ូលិស​លោក Tito Jay Cuden ប្រាប់​ទៅ​ទីភ្នាក់ងារសារព័ត៌មាន AFP ដូច្នេះ​។​

​    ​ជនរងគ្រោះ​ត្រូវបាន​ឱ្យនៅ​ក្រៅ​ឃុំ ខណៈដែល​ត្រូវ​ប្រឈមមុខ​នឹង​ការផ្ដន្ទាទោស​ពីបទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​កាល​ខែកុម្ភៈ ឆ្នាំ ២០១៣៕

ប្រភព៖ Stratetimes

adverise with khmeread

មតិយោបល់