adverise with khmeread Unnamed %281%29

ជនជាតិ​ស្វី​ស​ដេកស្លាប់​ដោយ​ស្ងៀមស្ងាត់​នៅក្នុង​សណ្ឋាគារ​រី​វើ​សាយ​ស្វី​ត​

    ភ្នំពេញ ៖ ជនជាតិ​ស្វី​ស​ដេកស្លាប់​ដោយ​ស្ងៀមស្ងាត់​នៅ​ស​ណ្ឌា​គារ​រី​វើ​សាយ​ស្វី​ត​មាន​ទីតាំង​លេខ​១Eo​ ផ្លូវ១៤៤​ ភូមិ៤​ សង្កាត់​ផ្សារកណ្តាល១​ ខណ្ឌដូនពេញ ត្រូ​បាន​គេ​ដឹង​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ម៉ោង​១៣​និង​៤៥​នាទី។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ ​BALZ URS HAMMER​ ភេទ​ប្រុស ​ឆ្នាំ​កំណើត​០៩ ខែកុម្ភៈ ឆ្នាំ១៩៦១​ ជនជាតិ​ស្វី​ស​ជា​អ្នក​ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ ​X0420970​ ស្នាក់នៅ​ស​ណ្ឌា​គារ​ខាងលើ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​បានមក​ស្នាក់នៅ​ស​ណ្ឌា​គារ​ថ្ងៃ១២ ​កញ្ញា​ ឆ្នាំ​២០១៦ ​បន្ទប់​២០២ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​បុគ្គលិក​ស​ណ្ឌា​គារ​ពុំ​ឃើញ​ជនរងគ្រោះ​ចុះមក​ក្រោម​ក៏​ឡើងទៅ​គោះទ្វារ​ហៅ។ ​តែ​ពុំ​ឮការឆ្លើយ​តបក៏ចុះ​មកវិញ​មួយសន្ទុះ ក្រោយមក​ក៏​ឡើងទៅ​ហៅ​ម្តងទៀត នៅតែ​មិនមាន​ការឆ្លើយតប​ដដែល។

    បន្ទាប់មក​ក៏​យក​កាត​មក​បើក​សោ​បន្ទប់​ទើប​ដឹងថា​ស្លាប់ រួច​រាយការណ៍​ឱ្យ​សមត្ថកិច្ច​។ តាម​ការពិនិត្យ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សំគាល់​។ តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច ពិនិត្យឃើញថា​ស្លាប់​ដោយសារ​គាំងបេះដូង​អាច​បណ្តាលមកពី​ជំងឺ​បេះដូង​៕


 

adverise with khmeread

មតិយោបល់