adverise with khmeread Untitled 1

មានពាក្យចចាមអារ៉ាមថា Angelababy មានផ្ទៃពោះ៣ខែ

          ថ្មីៗនេះ មាន​ពាក្យចរចាម​អារ៉ាម​ថា តារាស្រី Angelababy មាន​ផ្ទៃ​ពោះ។​អ្នក​និយម​អ៊ីនធើណិត​ម្នាក់​បាន​បង្ហើបប្រាប់​ថា នាងបាន​ជួប​ជាមួយ​ Angelababy នៅ​មន្ទីរពេទ្យ​មួយដោយ​ចៃដន្យ​ នៅពេល​នាងទៅជួប​​គ្រូពេទ្យ។ អ្នក​និយម​អ៊ីន​ធើណិតម្នាក់នោះ​បាន​និយាយថា “នាង​ហាក់ដូចជា​មាន​ផ្ទៃពោះ​១៥​សប្តាហ៍​ឬ​ក៏​៣​ខែ​ហើយ”។

          តាមបណ្តាញព័ត៌មាន​ហុងកុងបា​ន​ឲ្យ​ដឹងថា​ Huang Xiaoming សប្បាយ​រីក​រាយ​ខ្លាំង​ណាស់ បន្ទាប់ពី​ដឹង​ថា ភរិយារបស់លោក​មាន​ផ្ទៃពោះ។​ ឪពុក​ម្តាយ​សងខាងដឹងថា Angelababy មាន​ផ្ទៃពោះ។ ទោះបីជា​យ៉ាងណា ប្តីប្រពន្ធ​មួយគូរ​​នេះចង់រក្សារឿងនេះជា​ធម្មតា​ ដូច្នេះពួកគេគ្មាន​គម្រោងប្រកាសពី​រឿងមាន​ផ្ទៃ​ពោះនេះទេ។

          នៅក្នុងកម្មវិធីថ្មីៗ​នេះ គេឃើញ​ Angelababy ស្លៀកពាក់​ឈុត​រលុងហើយ​សង្ស័យថា ដើម្បីបិទបាំង​ផ្ទៃពោះរបស់នាង។

          ប្រភពមួយបាន​និយាយថា ប្តីប្រពន្ធមួយគូរនេះ​ប្រាថ្នាចង់​បាន​កូន​ ហើយ Xiaoming រីករាយពេល​ឮដំណឹងថាភរិយាមាន​ផ្ទៃពោះ។ គាត់បាន​ណែនាំ​ឲ្យ Angelababy បញ្ចប់ការ​ងារ​ឲ្យ​បាន​ឆាប់ ដូច្នេះ​នាង​អាចនៅ​ផ្ទះបាន​យូររហូតដល់​​សម្រាល​កូន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់