adverise with khmeread 1

រថយន្ត​២​គ្រឿង​បុក​គ្នា​នៅ​ស្រុក​ស្ទោង​យប់មិញ​រហូត​ផ្ទុះ​ឆេះ​ស្លាប់​៣​នាក់​និង​របួស​៤​នាក់​

    ​កំពង់ធំ ៖ មាន​រថយន្ត​២​គ្រឿង​បុក​គ្នា ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៦ ស្រុក​ស្ទោង បណ្តាលឱ្យ​រថយន្ត​មួយគ្រឿង​ផ្ទុះ​ឆេះ បានធ្វើឱ្យ​មនុស្ស​៣​នាក់ ស្លាប់ និង​របួស​៤​នាក់​កាលពី​យប់​ថ្ងៃទី​១៩ ​កញ្ញា​នេះ។​

​    ​ប៉ូលិស​ស្រុក​ស្ទោង ខេត្តកំពង់ធំ បានឱ្យដឹងថា រថយន្ត​មួយគ្រឿង​ម៉ាក​ទេសចរណ៍​ធុន​តូច​ និង​មួយគ្រឿង​ទៀត​ម៉ាក​សាំង​យ៉ុង​ដឹក​បន្លែ​។​ ដំបូង​រថយន្ត​សាំង​យ៉ុង​ដឹក​បន្លែ​ធ្វើដំណើរ​ទិសដៅ​ចេញពី​កំពង់ធំ​ទៅ​សៀមរាប។ ​លុះដល់​ចំណុច​ឃុំ​ទ្រា ស្រាប់តែ​ទៅបុក​ជាមួយ​រថយន្ត​ប្រភេទ​ទេសចរណ៍​ធុន​តូច បណ្តាលឱ្យ​ផ្ទុះ​ឆេះ ហើយ​បណ្តាលឱ្យ​ជនរងគ្រោះ​៣​នាក់​ត្រូវ​ឆេះ​ស្លាប់​ក្នុង​រថយន្ត ខណៈ​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ ដោយឡែក​អ្នកជិះរថយន្ត​សាំង​យ៉ុង​ដឹក​បន្លែ ៣​នាក់​ក៏​រងរបួស​ធ្ងន់​ផងដែរ​។​

​    ​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​៕

adverise with khmeread

មតិយោបល់