adverise with khmeread 3893786e00000578 3796412 image a 40 1474292844245

Claude Makelele រំពឹង N'Golo Kante ដែល​លេង​ស្រដៀង​គាត់​នឹង​រះ​ត្រដែត​នៅ Premier League

    ​អតីត​ខ្សែបម្រើ​ស​ការពារ​របស់​ក្រុម​តោ​ខៀវ Chelsea លោក Claude Makelele បាន​និយាយថា N'Golo Kante អាច​នឹង​ក្លាយទៅជា​ខ្សែបម្រើ​ការពារ​ល្អ​ដាច់​គេ​ម្នាក់​នៅក្នុង​ពិភពលោក​។​

​    ​Kante ដែល​បាន​ចុះហត្ថលេខា​ចុះចូល​ជាមួយ​តោ​ខៀវ​កាលពី​ទីផ្សារ​រដូវក្តៅ​សម្រាប់​តម្លៃ​ខ្លួន ៣០​លាន​ផោន​ពី​កញ្ជ្រោង Leicester City បានបង្ហាញ​ខ្លួន​ចំនួន​ប្រាំ​លើក​សម្រាប់​ក្រុម​របស់លោក Antonio Conte នា​រដូវ​កាល​នេះ​។​

​    ​Makelele ដែល​បាន​ក្លាយទៅជា​តារាបាល់ទាត់​ល្បីល្បាញ​មួយរូប​សម្រាប់​តួនាទី​នៅ​តំបន់​ការពារ​កណ្តាល មាន​ចក្ខុវិស័យ​ជាច្រើន​ទៅលើ Kante ដែលមាន​ភាពស្រដៀងគ្នា​ជាមួយ​គាត់ ពេលដែល​គាត់​ធ្លាប់​ចាប់​អាជីព​លេង​ឱ្យ Chelsea និង Real Madrid​។​

​    ​វីរបុរស​តោ​ខៀវ​អាយុ ៤៣​ឆ្នាំ​រូបនេះ នឹង​ការពារ​អ្នក​ដែល​ស្ថិតនៅ​ពីក្រោយ​គាត់ ដោយ​ការទប់ស្កាត់​ការបញ្ជូន​បាល់​ពី​គូប្រជែង ខណៈដែល​គាត់​អាច​ចាប់ផ្តើម​ប្រយុទ្ធ​ចេញពី​ក្រោម​ទៅលើ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​អតីត​ខ្សែបម្រើ​អន្តរជាតិ​បារាំង​រូបនេះ រំពឹងថា​មិត្ត​រួម​សញ្ជាតិ​របស់គាត់ "Kante"  នឹង​អាច​បន្ត​បង្កើត​ឥទ្ធិពល​ដ៏​ក្លាំងក្លា​បន្ត​នៅលើ​លី​ក​កំពូល​អង់គ្លេស Premier League ប៉ុន្តែ​បាន​បញ្ជាក់ថា តួនាទី​នៅ​តំបន់​ការពារ​និង​បម្រើ​ពិតជា​ពិបាក​លេង​ខ្លាំងណាស់​៕ 

រូបភាព Makelele

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់