adverise with khmeread Unnamed %287%29

បង្ក្រាប​ពួក​ជួញ​ថ្នាំញៀន​មួយ​សម្បុក​នៅ​កណ្ដាលស្ទឹង​​ (​មាន​វីដេអូ​)

    កណ្តាល ៖ មនុស្ស​ប្រុស​៦​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​១៩ ​កញ្ញា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង​១២ ​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ពន់​ចាន ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០៦​នាក់​គឺ​១-​ឈ្មោះ​​ សុខ សុ​ផា​ ភេទ​ប្រុស អាយុ​៣១ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ​ឃុំ​បឹង​ខ្យា​ង​ស្រុក​កណ្ដាលស្ទឹង មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់​​ខ្លួន​), ២-​ឈ្មោះ​ លី គឹម​សួ ​ហៅ​តាប់​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​នៅ​ភូមិ​ឃុំ​កើតហេតុ​មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​), ៣-​ឈ្មោះ ​ជួន ឡង់ឌី ​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ នៅ​ភូមិ​កំពុង​តា​ឡុង​ ឃុំ​បឹង​ខ្យា​ង​ ស្រុក​កណ្ដាលស្ទឹង មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​), ៤-​ឈ្មោះ​ លី ​គឹមសៀ ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ នៅ​ភូមិ​ឃុំ​កើតហេតុ​មុខរបរ​កសិករ​(​ឃាត់ខ្លួន​), ៥-​ឈ្មោះ​ យូ សុខ​សំណាង​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​នៅ​ភូមិ​កណ្ដោល ​ឃុំ​ពត់​ស​ស្រុក​បាទី ​ខេត្តតាកែវ មុខរបរ​កសិករ​ (​ឃាត់ខ្លួន​) ​និង​៦-​ឈ្មោះ​ព្រំ ស្រី​ល័​ក្ខ ​ភេទ​ស្រី ​អាយុ​១៨​ឆ្នាំ ​នៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​នៅផ្ទះ​(​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់យក​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំ​នួ​១៨​កញ្ចប់​ធំ​២​កញ្ចប់​, ​រថយន្ត​ម៉ាក​កាមរី​ហើម​សេរី​ឆ្នាំ​៩៣​ ពណ៌​ស្លែ ​ពាក់​ស្លាក​លេខ ភ្នំពេញ២n៦៥២៩,​ ម៉ូតូ​៤​គ្រឿង​ (​ម៉ាក​SI​គ្មានស្លាកលេខ​ ពណ៌​ទឹកប្រាក់, ម៉ាក Zoomer.x​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FX-3018 ពណ៌​ខៀវ​លាយ​ខ្មៅ​,​ ម៉ូតូ​គុប​មូល​ពណ៌​ទឹក​ប៊ិ​ច​គ្មាន​ស្លាកលេខ​, ​ម៉ូតូ​គុប​ជ្រុង​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ​ភ្នំពេញ 1D-4944), ​ដាវ​ដែក​ប្រវែង​៤៤​ស​.​ម​,​ កាំបិត​ផ្លែ​ស​ចុង​ស្រួច​ប្រវែង​៣២​ស​.​ម​,​ កាំបិត​បត់​ផ្លែ​ស​១, កាំបិត​ជំ​ពុះ​ទង់​១, ស្លាកលេខ​ម៉ូតូ​១​កោះកុង 1A-0386,​ ជ​ញ្ចី​ង​សម្រាប​ថ្លឹង​ថ្នាំញៀន​២​គ្រឿង​, ទូរស័ព្ទ​ម៉ាក ​iphone ​ពណ៌​ស​០២​គ្រឿង​,​ កាបូបដៃ​ពណ៌​ខ្មៅ​សម្រាប់​ដាក់​ថ្នាំញៀន​១,​ កាបូបដៃ​ពណ៌​ខ្មៅ​លាយ​ក្រហម​សម្រាប​ដាក់​ថ្នាំញៀន​១,​ កាបូប​ពណ៌​ក្រហម​ដាក់​ថ្នាំញៀន​១,​ កាបូប​ពណ៌​ស​១, ​ដែកកេះ​ហ្គោ​ស​២​ពណ៌​ក្រហម​.​លឿង​និង​សម្ភា​រៈ​សំរាប់​ប្រើប្រាស់​ និង​សម្ភា​រៈវេច​ខ្ចប់​សម្រាប់​ចែកចាយ​មួយចំនួន​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​បានចេញ​ល្បាត​ដល់​ចំណុច​ផ្លូវលំ​ភូមិ​ពន់​ចាន ឃុំ​ព្រែកស្លែង​ស្រុក​កណ្ដាលស្ទឹង បានឃើញ​ជនសង្ស័យ​០២​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង មានការ​សង្ស័យ​បាន​ហៅ​ឈប់​សួរនាំ​ហើយ​ធ្វើការ​ឆែកឆេរ​ទៅលើ​ឈ្មោះ​​ ជួន ឡង់ឌី​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ០៤​កញ្ចប់​តូច​។​

    បន្ទាប់មក​ក៏ធ្វើការ​សាកសួរ​ជនសង្ស័យពីរនាក់ខាងលើបានប្រាប់ថា ​ទិញ​ពី​ឈ្មោះ​ លី គឹម​សួ ហៅ​តាប់​ ភេទ​ប្រុស ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ហើយ​ធ្វើការ​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​ចុះ ឆែកឆេរ​លំនៅដ្ឋាន​របស់​ឈ្មោះ​ លី​ គឹម​សួ​ ហៅ​តាប់ ឃើញ​មាន​មនុស្ស​នៅក្នុង​បរិវេណ​ដី​ឡូ​តិ៍​ផ្ទះ​០៤​នាក់​ ស្រី​ម្នាក់ កម្លាំង​ជំនាញ​ស្រុក​និង​កម្លាំង​ជំនាញ​ខេត្ត​ប៉ុស្តិ៍ អាជ្ញាធរ​ភូមិ​ឃុំ​ធ្វើ​ការឆែកឆេរ​ខាងត្បូង​ផ្ទះ​ក្នុង​បរិវេណ​ដី​ឡូ​តិ៍​ផ្ទះ​ ឃើញ​កាបូបដៃ​ពណ៌​ខ្មៅ លាយ​ក្រហម​ក្នុងនោះ​មាន​ថ្នាំញៀន​១៣​កញ្ចប់​ធំ​០១​ជ​ញ្ចី​ង​សម្រាប់​ថ្លឹង​ថ្នាំញៀន​០១​គ្រឿង ឆែកឆេរ​រថយន្ត​រប​ស់​ឈ្មោះ ​សុ​ផា ដែល​ចត​នៅក្នុង​បរិវេណ បាន​រកឃើញ​ថ្នាំញៀន​ក្នុង​ឡាន​០១​កញ្ចប់​ធំ​ជ​ញ្ចី​ង​ថ្លឹង​០១​គ្រឿង។​

    ក្រោយ​ក្រុមកម្លាំង​ជំនាញ​ស្រុក ​និង​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៦​នាក់​រួម​និង​វត្ថុតាង មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កណ្តាលស្ទឹង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

 

adverise with khmeread

មតិយោបល់