adverise with khmeread Parrots

ពិធី​ការិនី​ប៉ុស្តិ៍ Fox 32 Chicago សួរ​ឈ្មោះ​សេក​ពីរ​ក្បាល ស្រាប់តែ​វា​ច្រៀង​ចម្រៀង​មួយ​បទ​សឹង​ពិ​រោះ​ជាង​បេក្ខជន American Idol

    ​អំឡុងពេល​សម្ភាសន៍​មួយ​នៅលើ​ប៉ុស្ដិ៍​ទូរទស្សន៍ Fox 32 Chicago សេក​ពីរ​ក្បាល​ត្រូវបាន​សួរ​សំណួរ​មួយ ហើយ​សេក​នោះ​ក៏បាន​ស​ម្រ​ច​ចិត្ត​ច្រៀង​ចម្រៀង​មួយ​បទ​ពេញ សឹង​មិន​គួរឱ្យ​ជឿ​។​

​    ​សេក​ពីរ​ក្បាល​នេះ​បានបង្ហាញ​ច​រិ​ក​គួរឱ្យ​ស្រឡាញ់ ដែល​យើង​មិន​ធ្លាប់​បានឃើញ​ពីមុន​ទេ​។ បន្ទាប់ពី​សួរ​ឈ្មោះ​ពួកវា និង​សួរ​វា​ចេះ​ច្រៀង​ចម្រៀង​ទាក់ទង​កសិដ្ឋាន​ទេ ស្រាប់តែ​ពួកវា​ដាក់​បទ Old Macdonald Had A Farm មួយ​ចប់​យ៉ាង​ពិ​រោះ ហើយ​ចុងក្រោយ​វា​បានទទួល​នំចំណី​ជា​រង្វាន់​។​

​    ​ខាងក្រោម​នេះ​គឺជា​កិច្ចសម្ភាសន៍​រវាង​សេក​ពីរ​ក្បាល និង​អ្នកធ្វើ​យក​ព័ត៌មាន ដែលមាន​រយៈពេល​ជាង​មួយ​នាទី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់