adverise with khmeread Untitled 1

លោកសុះម៉ាចប្រតិកម្មចំពោះតារាចម្រៀងយុង កន្និកាដែលធ្វើបាត់បងស្រីនៅលើទឹកដីអាមេរិក

     ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​លោក សុះ ម៉ាច បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​វីដេអូ​ឃ្លឹប​របស់​អ្នកនាង យុង ចាន់​កន្និកា ទាក់ទង​នឹង​ការបាត់​ខ្លួន របស់​បងស្រី​របស់​នា​ង​គឺ​នាង​យុង ចាន់​សុធាវី នៅលើ​ទឹក​សហរដ្ឋអាមេរិក​។​
     យោងតាម​សម្តី​របស់​តារាចម្រៀង​ជើងចាស់​លោក សុះ ម៉ាច ដែល​បាន​បកស្រាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម Facebook របស់លោក​ផ្ទាល់​លោក​ដែល​ឃ្លី​ប​វីដេអូ​មាន​រយ​:​ពេល​៦​នាទី​៤៧​វិនាទី កាលពី​វេលា​ម៉ោង​៣​និង​១៦​នាទី​ទៀបភ្លឺ​ថ្ងៃទី​៩​មករា​នេះ បាន​សម្តែង​ការមិន​ពេញចិត្ត​ទៅនឹង​វីដេអូ​ឃ្លឹប​របស់​អ្នកនាង យុង ចាន់​កន្និកា ដែល​លោក​ទទួលបាន​។​
   លោក​សុះ ម៉ាច​បាន​ប្រតិកម្ម​ថា " សូម​អធ្យាស្រ័យ​ផង ខ្ញុំបាទ​មិន​ចង់​តបត ជាមួយ​ប្អូន​យុង ចាន់​កន្និកា ដែលជា​ប្អូនស្រី​របស់ យុង ចាន់​សុធាវី ដែល​កំពុង​បាត់​ខ្លួន​នៅលើ​ទឹកដី​អាមេរិក​ទេ​។ ប៉ុន្តែ​ដោយសារតែ​បានឃើញ​វីដេអូ​ឃ្លី​ប​ប្អូន​យុង ចាន់​កន្និកា ដែល​បាន​បង្ហោះ​ដោយមាន​ឈ្មោះ​របស់ខ្ញុំ​ផង​នោះ​"​។​
     លោក​សុះ ម៉ាច​បន្តថា "​ដោយ​គាត់​បានបង្ហាញ​កាយវិការ​ដោយ​មិនបាន​គិតពិចារណា​! ខ្ញុំ​មិន​ចង់​ឆ្លើយតប​អ្វី​ទេ តែ​នេះ​បើ​ខ្ញុំ​មិន​ឆ្លើយតប​នឹងមាន​ការយល់​ខុស​មកលើ​រូបខ្ញុំ​ដែលជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ដែលជា​មនុស្សម្នា​ក់បាន​ស៊ី​ញ៉េ បោះត្រា ដើម្បី​បញ្ជាក់​ទៅ​ស្ថានទូត​អាមេរិក​ថា យុង ចាន់​សុធាវី ជា​សិល្បការិនី​ម្នាក់​របស់​សមាជិក​ក្នុង​សមាគម​សិល្បករ​ខ្មែរ ហើយ​នាង​បានចេញ​សម្តែង​នៅ​
​ទឹកដី​អាមេរិក ហើយ​ការបាត់​ខ្លួន​របស់​នាង​មិនមែន​ខ្ញុំ​មិនដឹង​នោះទេ​! ខ្ញុំ​បាន​ស៊ើបសួរ​ក្នុង​រយៈពេល​ប៉​ន្មា​ន​ថ្ងៃនេះ យុង ចាន់​សុធាវី​នៅទីណា​?  នៅ​ជាមួយ​នរណា​?"​។​
   ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​រូបនេះ​បន្តថា  បើតាម​មិត្តភក្តិ​របស់លោក​ដែល​រស់នៅ​អាមេរិក​បាន​ឲ្យ​ដំណឹង​ទៅ​លោក​ដោយ​ពួកគេ​បាន​ព្យាយាម​ទំនាក់ទំនង​ជាមួយ​ប៉ូលិស​អាមេរិក​ថែមទាំង​ដឹង​ទាំង​ឈ្មោះ​អ្នក​ដែល​សុធាវី រស់នៅ​ជាមួយ​នរណា​? រដ្ឋ​ណា​?​ ដោយ​លោក​មិន​បញ្ចេញ​ឈ្មោះថា​នាង​នៅទីណា​?​ជាមួយ​នរណា​ឡើយ​?​ដោយ​ខ្ញុំ​ទុក​កិ​ត្ត​យស​ឲ្យ​នាង ប៉ុន្តែ​យុង ចាន់​កន្និកា ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ត្រូវ​កែ​ពាក្យសម្តី​និង​កាយវិកា​របស់​នាង តើ​ខ្ញុំ​ចំណាស់​នេះហើយ​ខ្ញុំ​មិន​គិតពិចារណា​ពិតជា​ខុស​ហើយ​?
    លោក​បញ្ជាក់ថា អ្វីដែល​ខ្ញុំ​បានធ្វើ​គឺ​ខ្ញុំ​មាន​មូលដ្ឋាន​របស់ខ្ញុំ​ច្បាស់លាស់ ខ្ញុំ​មាន​
​ភស្តុតាង​និង សាក្សី​ដែល​ជិត​លោក និង​ជាពិសេស​អ្នករស់នៅ​លើទឹក​ដី​អាមេរិក​តែម្តង ។​លោក​បន្តថា បើសិន យុង ចាន់​សុធាវី មិន​បង្កបញ្ហា​គេចវេស​ក៏បាន​បាត់​ខ្លួន​ដោយ​ខណៈពេលដែល នាង​ប្រិមប្រិយ​និង​នាយ​ក្រិន បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បានល្អ​នៅលើ​ទឹកដី​អាមេរិក​។​
     លោក​លើក​ដូចនេះហើយ​បើសិនជា យុង ចាន់​សុធាវី មាន​បញ្ហា​អ្វី​នោះ ខ្ញុំ​ពិតជា​មានការ​បារម្ភ​ចំពោះ​នាង ចំពោះ​រាងកាយ​របស់​នាង សុខទុក្ខ​របស់​នាង ពីព្រោះ​ខ្ញុំ​ជា​អ្នកធានា ខ្ញុំ​ស៊ី​ញ៉េ​បោះត្រា​ឲ្យ​នាង​បាន​ទៅ​សម្តែង​នៅ​អាមេរិក ហើយ​បើសិនជា​សុខទុក្ខ​នាង​យ៉ាងណា​នោះ តើ​ខ្ញុំ​សប្បាយចិត្ត​ឬទេ​? កន្និកា គួរ​យល់​ក្នុងនាម​ប្អូនស្រី ។​បើសិន​សុធាវី​បាត់​ខ្លួន​ក្នុងន័យ​មួយ​ហេតុផល​ផ្សេង​នាង​ពិបាក​ជាមួយ Sponsor ពិបាក​ក្នុង​ការរស់នៅ​។​នាង​អាច Call មក​ខ្ញុំ​បាន ២៤​ម៉ោង​នាង​អាច​ប្រាប់​ខ្ញុំ​ក្នុងនាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​។ មិនគួរ​នាង​បាត់​ខ្លួន​ដោយ​គ្មាន​ផ្តល់ព័ត៌មាន​មក​ឲ្យ​ខ្ញុំ​ក្នុងនាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ។​នាង​គិត​ឡើងវិញ​ថា តើ​នាង​មានការ​លំបាក​យ៉ាងម៉េច ឬ​Sponsor រំលោភ​លើ​កិច្ចសន្យា​យ៉ាងម៉េច​គួរតែ​ប្រាប់​មក​ខ្ញុំ​ក្នុងនាម​ជា​សមាគម​សិល្បករ​ខ្មែរ​។​
    លោក​បន្តថា ខ្ញុំ​នឹង​និយាយ​ជាមួយ​ពួកគេ កែសម្រួល​ជាមួយ​ពួកគេ មិនត្រូវ​បាត់​
​ខ្លួន​ដោយ​គ្មាន​ដំណឹង​បែប​ឡើយ ហើយ Facebook និង Viber ក៏ Block ទូរស័ព្ទ​ក៏​បិទ​តើ​ក្នុង​ចេតនា​អ្វី​?​។ ប្អូនស្រី​កន្និកា​ប្អូន​ការពារ​ក្រុមគ្រួសារ​របស់​ប្អូន​ជា​សិទ្ធិ​របស់​ប្អូន តែ​ក៏ត្រូវ​ចេះ​ប្រើ​ពាក្យសម្តី​ខ្លះ​ផង ហើយ​បង​មិន​ចង់​តបត​ជាមួយ​ប្អូន​អ្វី​ឡើយ​។​ចំណែក​សំណុំរឿង​របស់​យុង ចាន់​សុធាវី​បង​ក៏បាន​ទទួល​រួចហើយ​ដែល​បងប្អូន​នៅ​អាមេរិក​ទទួលបាន​ពី​ប៉ូលិស​អាមេរិក យុង ចាន់​សុធាវី​នៅទីណា​? នៅ​ជាមួយ​នរណា​? តែ​គេ​ក៏​មិន​អាចធ្វើ​បានឡើយ​ដោយសារ​យុង ចាន់​សុធាវី មាន​ទិ​ដ្ឋ​ការរស់នៅ​អាមេរិក​មិនទាន់​ផុតកំណត់​ដែល​ស្ថានទូត​អាមេរិក​ផ្តល់​ឲ្យ​។​
    ចុងបញ្ចប់​លោក​បញ្ជាក់​ថា "​ខ្ញុំ​មិន​ចង់​តបត​ជាមួយ​ប្អូន​កន្និកា នោះឡើយ ហើយ​អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​ដើម្បី​សិល្បករ​ទូទៅ ដើម្បី​ឲ្យ​អ្នកសិល្បៈ​ដទៃទៀត​ទាំងថ្មី​ទាំងចាស់​មានឱកាស​ទៅ​សម្តែង​នៅលើ​ទឹកដី​អាមេរិក​ដើម្បី​អាច​រកប្រាក់​ទ្រទ្រង់​ជីវភាព​គ្រួសារ ហើយ​ប្អូនស្រី​យុង ចាន់​កន្និកា​សូម​ពិចារណា​ឡើងវិញ​រាល់​សម្តី​និង​កាយវិការ​របស់​ប្អូនស្រី​បានធ្វើ​មកលើ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ឈ្លោះ​មិន​ចង់​តតាំង​ជាមួយ​ប្អូន​នេះ​ជា​វីដេអូ​ឃ្លឹប​ចុងក្រោយ​របស់ខ្ញុំ​"​។​
    ប្រតិកម្ម​របស់លោក​សុះ ម៉ាច​ទៅលើ​នាង​យុង ចាន់​កន្និកា គេ​មិនដឹងថា​នាង​បាន​និយាយ​អ្វី​ប៉ះពាល់​ដល់​លោក​នោះទេ ព្រោះ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ត្រូវបាន​ប្លុក​ចោល​។ ​ដូចនេះ​ខ្មែរ​រីដ​មិនអាច​រក​ការបញ្ជាក់​ពី​នាង​យុង ចាន់​កន្និកា​បានឡើយ​នា​ព្រឹក​ថ្ងៃទី​៩​មករា​នេះ​៕

 

សូមទោសសុំឆ្លើយតបនិងបកស្រាយជាមួយប្អូនស្រីយុងចាន់កន្និកាដែលជាប្អូនស្រីរបស់កញ្ញាយុងចាន់សុធាវីបន្តិចហើយព្រោះតែទើបតែឃើញvideo clip របស់ប្អូនស្រី តែសុំមិនបញ្ចេញទាំងងអស់នោះទេដើម្បទុកកិត្តយសអោយអ្នកសិល្បះដូចគ្នាសូមមិត្តជួយពិចារណាផង!clip នេះមិនទាន់ពិស្តាទេ តែអាចនឹងចេញclip ថ្មីបើមានការចាំបាច់ ខ្ញុំនឹងបង្ហាញអោយអស់និយាយអោយអស់តែម្តង!ដោយសាររឿងនេះម៉ោង3.16am ខ្ញុំគេងមិនលក់នៅឡើយនៅពេលប្រពន្ធបង្ហាញvideo clip របស់កន្និ កា!

Posted by Sos Mach II on Friday, January 8, 2016

 

adverise with khmeread

មតិយោបល់