adverise with khmeread Unnamed

ឡើងពី​ស្រុក​​មកភ្នំពេញបាន​៤​ថ្ងៃបែកគំនិតប្លន់!!!​ ​ជាប់​ខ្នោះ​បានសម្រេច​(​មា​វីដេអូ​)

    ភ្នំពេញ ៖ បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់ ត្រូវបាន​ជនសង្ស័យ​ហៅ​ឱ្យឌុប​លុះដល់​កន្លែង​ស្ងាត់ ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់ ដោយ​ចាក់​មួយ​កាំបិត តែ​មិនបាន​សម្រេច​រងរបួស​ស្រាល បង្ក​ការភ្ញាក់ផ្អើល​កម្លាំង​ប៉ូ​លិ​ស​ប៉ុស្តិ៍​ឃ្មួញ​ព័ទ្ធ​ចាប់បាន​ភ្លាមៗ​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២០​ កញ្ញា​ ​ឆ្នាំ២០១៦ ​ស្ថិតនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​មានឈ្មោះ ហែម មិ អាយុ​៣២​ឆ្នាំ ជា​កសិករ​ស្នាក់នៅ​មិន​ពិតប្រាកដ ទើប​ឡើង​មកពី​ស្រុក​បាន​៤​ថ្ងៃ​ដែល​ស្ថិតនៅ​ភូមិ​ព្រៃធំ​ ឃុំ​ទូក​មាស​លិច ​ស្រុក​បន្ទាយមាស​ ខេត្តកំពត​។​

    ចំណែក​បុរស​គ្រោះ​មានឈ្មោះ អាន មិន អាយុ​៤៦​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ​៥១​ផ្លូវលំ ភូមិ​ព្រៃទា ​សង្កាត់​ចោមចៅ​ ខណ្ឌ​សែន​សុខ​មាន​ស្រុកកំណើត​ភូមិ​ជី​រោទិ៍២ ឃុំ​តា​ត្រាវ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ។ ​ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​ម៉ាក​ហុងដា​ឌ្រី​ម​ស​C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 1AY 1007 ស៊េរី​ឆ្នាំ២០១១។​

    តាម​ប្រភពពី​បុរសរងគ្រោះ​បាន​រៀបរាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ហៅ​ម៉ូតូឌុប​គាត់​ឱ្យ​ឌុប​ចេញពី​ម្ដុំ​វត្ត​សុភា​ឃួន ភូមិ​សំរោង​ទាវ​ក្នុង​តំលៃ ប្រាំបី​ពាន់​រៀល (៨.០០០​រៀល​) ។​

    ខណៈ​មកដល់​ចំណុច​ភូមិ​សំរោង​ទាវ​តាម​មាត់​ប្រឡាយ ជនសង្ស័យ​បាន​ប្រាប់​ឱ្យ​គាត់​ឈប់ ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កូនកាំបិត​ចាក់​សំដៅ​ជនរងគ្រោះ​ចំ​ក្រោម​ក្លៀក​ឆ្វេង​តែ​សំណាងល្អ​ពេលធ្វើ​សកម្មភាព​ជនសង្ស័យ​រអិល​ជើង​ដួល​ជាមួយ​ជនរងគ្រោះ ​និង​ម៉ូតូ។

    ភ្លាមនោះ​ជនរងគ្រោះ​ស្រែក​ឆោឡោ​បង្ក​ការភ្ញាក់ផ្អើល ទើប​ជនសង្ស័យ​បាន​ព្យាយាម​រត់​មកដល់​ភូមិ​បន្លា​ស្អិត​ សង្កាត់​ឃ្មួញ ត្រូវបាន​លោក ញាណ នន មេ​ប៉ុស្តិ៍​ឃ្មួញ​ស្ទាក់ចាប់​​បាន​ភ្លាមៗ​នាំយកមក​ផ្នែក​ជំនាញ​អធិការ​ខណ្ឌ​សែន​សុខ​សាកសួរ​បន្ត​និតិ​វិធី​។​

    ក្រោយ​កើតហេតុ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​និង​ទទួលយក​ម៉ូតូ​ត្រឡប់​ទៅវិញ​៕

 

adverise with khmeread

មតិយោបល់