adverise with khmeread Unnamed %281%29

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារជាតិ​ញៀន​សង្កាត់​បឹងកក់​ទី​២

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦​​ ម៉ោង​១១​ និង​១០​នាទី​ចំណុច​ផ្លូវ​រថភ្លើង​ខាងត្បូង​វត្ត​នាគ​វ័​ន្ត​កែង​​ និង​ផ្លូវ​​លេខ​១៣២ ក្រុមទី​១០៥ ភូមិ​២២​ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​គ្រឿង​ញៀន។​

    ប៉ូលិ​ស​និយាយថា ជនសង្ស័យ​ចំនួន​០២​នាក់​គឺ​១-​ឈ្មោះ សំ ពេជ្រ ហៅ ញា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល ​ផ្លូវ​រថភ្លើង​ សង្កាត់​បឹងកក់​ទី​២ ​ខណ្ឌទួលគោក ​(​ជួញដូរ​គ្រឿងញៀន​) ​វត្ថុតាង​ដែល​បាន​ចាប់យក៖ ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៤​ (​បួន​) ​ឈ្មោះ​ថង់​ធំ​ និង​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ ZoomerX​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ​1FT-2587 និង ២-​ឈ្មោះ​ជុំ ខួច ហៅ ជ័យ ភេទ​ប្រុស ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រថភ្លើង​ក្រុមទី​១០៥ ភូមិ​១០៥ សង្កាត់​បឹងកក់​ទី​២ ខណ្ធ​ទួលគោក​(​ប្រើប្រាស់​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ​ម៉ោង​១១​ និង​១០​នាទី កម្លាំង​ល្បាត​​សហការ ជាមួយ​ផ្នែក​យុត្តិធម៌​ខណ្ឌ​បាន​ជួបប្រទះ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ ក៏​ធ្វើ​ការហៅ​ឈប់​ត្រួតពិនិត្យ​ឆែក​រកឃើញ​គ្រឿងញៀន​ក៏​ឃាត់ខ្លួន​ជាក់ស្តែង​នាំយកមក​អធិការដ្ឋាន​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​៕

 

adverise with khmeread

មតិយោបល់