1

ញាក់សាច់​ទទ្រើក​! បុរស​អារ៉ាប់​ម្នាក់​ច្រឡំ​ចូល​ជំរំ ISIS ស្មានតែ​ជំរំ​សម្រក​ទម្ងន់​

​    ​បុរស​ចង់​ស្គម​ម្នាក់​បាន​ចូលខ្លួន​ក្នុង​តុលាការ Riyadh Erie ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃទី ៣១ ខែសីហា បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់ថា ចូលរួម​ជាមួយ​ពួក​ជាមួយ​ពួក​បិសាច​ឃោរឃៅ ISIS ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​    ​ភស្តុតាង​ពី​តុលាការ​បាន​ថ្លែងថា បុរស​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​នេះ​បាន​ចូលរួម​មជ្ឈមណ្ឌល​ហ្វឹកហាត់​ទ័ព​សម្ងាត់​របស់ ISIS ជា​កន្លែង​ដែល​ពួក​ភេរវ​ករ​បានរៀបចំ​សម្រាប់​អំពើ​ឃោរឃៅ​។​

​    ​យោងតាម​របាយការណ៍​ព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា គាត់​បានបញ្ចប់​វគ្គ​ហ្វឹកហាត់​យោធា និង​គ្រោង​ចូលរួម​ជាមួយ​ពួក​សកម្មប្រយុទ្ធ Daesh (​ឈ្មោះ​កាត់​របស់ ISIS) នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​    ​នៅក្នុង​អំណះអំណាង​ការពារ​របស់គាត់ បុរស​រូបនេះ​បាន​និយាយថា គាត់​ច្រឡំ​ជំរំ​ហ្វឹកហាត់​របស់ ISIS ស្មានតែ​ជំរំ​សម្រក​ទម្ងន់​។​

​    ​ទោះយ៉ាងណា​បុរស​រូបនេះ​មិនអាច​ពន្យល់ថា​តើ​ហេតុអ្វី​បានជា​គាត់​ជ្រើសរើស​ជំរំ​ហ្វឹកហាត់​ពួក​ជី​ហាដ​នៅពេល​ត្រូវបាន​សួរ​ពី​ការសម្រេចចិត្ត​មួយ​នេះ​។​

​    ​មានការ​រាយការណ៍​មួយចំនួន​ថា បុរស​ម្នាក់នេះ​នឹងមិន​ត្រូវបាន​ដោះលែង​ជា​សាធារណៈ​ឡើយ​។ នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​មាន​ប្រព័ន្ធ​ព្រហ្មទណ្ឌ​ឃោរឃៅ​មួយ ដែល​អាច​ឃើញ​ឧក្រិដ្ឋជន​វាយ​នឹង​រំពាត់ ឬ កាត់​ក្បាល​៕

​ប្រភព​៖ dailystar

មតិយោបល់