adverise with khmeread Unnamed %284%29

NOCC បើក​វគ្គ​បណ្តុះបណ្តាលរ​ដ្ឋ​បាល​កីឡា​ដល់​អ្នក​សារព័ត៌មាន និង MC កីឡា​

    ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​បានប្រកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​រដ្ឋ​បាល​កីឡា ស្តីពី សារពត៌មាន និង MC កីឡា ដែល​បាន​បើក​ឲ្យ​ដំណើរការ​កាលពី​ព្រឹក​មិញ នៅ​ទីស្នាក់ការ​របស់ខ្លួន ដើម្បីប​ញ្ចៀ​ប​ការយល់ដឹង​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​នូវ​ការប្រើប្រាស់​ពាក្យពេចន៍​បច្ចេកទេស​កីឡា និង​ការ អត្ថាធិប្បាយ​កីឡា​ឱ្យ​យ​បាន​ត្រឹមត្រូវ​។​

    លោក តែម ម៉ឺន សមាជិក​ប្រតិបត្តិ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា តំណាង​លោក ​ថោង ខុន មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា​នេះ ថ្វីត្បិតតែ​មាន​រយៈពេល​ខ្លី ត្រឹមតែ​២​ថ្ងៃ ប៉ុន្តែ​វា​នឹង​ផ្តល់ នូវ​ចំណេះដឹង​បន្ថែម​ជូន​ដល់​អ្នក​សារពត៌មាន​កីឡា អ្នក​អត្ថាធិប្បាយ​កីឡា​នានា ដើម្បី​ឱ្យ​ពួកគាត់​ផ្សព្វផ្សាយ​ជូន ដល់​មហាជន​ទូទាំងប្រទេស​នូវ​ពាក្យពេចន៍​បច្ចេកទេស​ត្រឹមត្រូវ​ក្នុង​កីឡា និង​និយាយ​ឱ្យ​ត្រូវ​តាម​មូលដ្ឋានគ្រឹះ​នៃ កីឡា ដោយ​កាលណា​ពួកគាត់​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​កីឡា នោះ​ពួកគេ​នឹង​បាន​ផ្សព្វផ្សាយ​អំពី​ទិសដៅ និង​គោលបំណង​នៃ​កីឡា​ជូន​ដល់​មហាជន​ផងដែរ​។

    សម្រាប់​មុខវិជ្ជា ដែល​បង្រៀន​ដល់​សិក្ខ​កាម កាលពី​ព្រឹក​មិញ​នេះ គឺ​មេរៀន​ស្តីពី​ការយល់ដឹង​ពី​សារធាតុ ហាមឃាត់​ក្នុង​កីឡា ដូ​ប៉ា ឬ​ដូ​ពិ​ង ដែល​ឧទ្ទេសនាម​ដោយ​លោកគ្រូ​វេជ្ជបណ្ឌិត ស្តើង ជា​។ 

    នេះ​គឺជា​លើក​ទី​៣ ដែល គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​រដ្ឋបាល​កីឡា សម្រាប់​អ្នក​សារពត៌មាន​កីឡា​ជាតិ ក្រោម​ការចង្អុលបង្ហាញ​របស់លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែលជា​គោលដៅ​សំខាន់​មួយ ដើម្បី​រួមចំណែក​ការអភិវឌ្ឍន៍​វិស័យ​កីឡា ជាតិ​ឆ្ពោះទៅ​ឆ្នាំ​២០២៣ នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះការ ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២​នោះ​។​

    ការរៀបចំ​លើក​ទី​៣ នៅ​ថ្ងៃទី​១៩-២០ ខែកញ្ញា​ខាងមុខនេះ គឺ​ខុសប្លែក​ពី​លើក​មុនៗ ដោយសារ​មានការ​ចូលរួម​ពី​មន្ដ្រី​តាម​សហព័ន្ធ​កីឡា​ជាតិ និង​អ្នក​អត្ថាធិប្បាយ​កីឡា​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​ជាតិ​មួយចំនួន ដើម្បី​ស្វែង យល់ព្រម​គ្នា​តែម្ដង ទៅលើ​ប្រធានបទ​សំខាន់​ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាក់​ពាក្យពេចន៍​បច្ចេកទេស​ក្នុង​វិស័យ​កីឡា​ដើម្បី​ធ្វើឱ្យ​ការសរសេរ​អត្ថបទ ឬ​ការនិយាយ​ទៅ​មាន​ភាពច្បាស់លាស់ ងាយស្រួល​ធ្វើ​ឱ្យ​មហាជន​ឆាប់​យល់​។​

    សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា ស្តីពី​សារពត៌មាន និង MC កីឡា នេះ​មាន​សិក្ខាកាម ប្រមាណ​១០០​នាក់ ដែលជា​អ្នកសរសេរ​អត្ថបទ និង​អ្នក​អត្ថាធិប្បាយ​កីឡា មកពី​អង្គការ​សារពត៌មាន​នានា មាន​វិទ្យុ ទូរទស្សន៍ កាសែត គេហទំព័រ ព្រមទាំង​អ្នកពាក់ព័ន្ធ​កីឡា​មកពី​បណ្តា​សហព័ន្ធ​កីឡា​ជាតិ​នានា​ផងដែរ​៕

adverise with khmeread

មតិយោបល់