adverise with khmeread Unnamed

ចោរលួច​៣​លើក​ប៉ូលិស​បង្ក្រាបបាន​២​លើក​

    កំពង់ធំ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តកំពង់ធំ​បានឱ្យដឹង​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​ថា នៅ​ខេត្តកំពង់ធំ​មាន​អំពើ​លួច​ម៉ូតូ​៣​ករណី​កើតឡើង ហើយ​ប៉ូលិស​បង្ក្រាបបាន​២​ករណី​ឃាត់ខ្លួន​បាន​៣​នាក់​នៅសល់​មួយ​ករណី​កំពុង​ស្រាវជ្រាវ​។​

    ករណី​ទី​១-​ថ្ងៃទី​១៨ ​កញ្ញា​ ឆ្នាំ​២០១៦ ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​នៅ​ភូមិ​ឈើទាល ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង មាន​ករណី​លួច​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៦ លេខ​តួ លេខ​ម៉ា​ស៊ី​ន ៩៥៨២៧៩១ គ្មាន​ស្លាកលេខ ខណៈពេល​ម្ចាស់​ទុកចោល​នៅមុខ​ផ្ទះ​ដោយ​មិនបាន​ចាក់​សោក​។​

    ប៉ូលិស​និយាយថា ម្ចាស់​ម៉ូតូ​ឈ្មោះ សួគ៌ ប៊ុន​ធ​ង ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ អាសយដ្ឋាន​ទីកន្លែង​កើតហេតុ​ខាងលើ មានមុខ​ងារ​ជា​ស្មៀនឃុំ​កំពង់ចិនត្បូង​។ ​ករណីនេះ​ប៉ូលិស​កំពុងធ្វើការ​អង្កេត​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​។

    ករណី​ទី​២-​ថ្ងៃទី​១៨​ កញ្ញា ​ឆ្នាំ​២០១៦ ម៉ោង​៧​ និង​៥១​នាទី​យប់​នៅលើ​កុដិ​លោក វត្ត​ក្រយា ឃុំ​ក្រយា ស្រុក​សន្ទុក មាន​ករណី​លួច​គាស់​ហិប​ដាក់​លុយ ប្រព្រឹត្ត​ដោយ​ឈ្មោះ វឿន ធា​រិ​ទ្ធ​ ហៅ​ឃី​ន ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​អាសយដ្ឋាន​ភូមិ​ថ្មពួក ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​ជ័យ  ប៉ូលិស​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​។​

    ករណី​ទី​៣-​ថ្ងៃទី​១៩​ កញ្ញា​ ឆ្នាំ​២០១៦ ម៉ោង​៦​ និង​៣០​នាទី​យ​បើ​នៅក្នុង​វត្ត​ធម្ម​រង្សី ស្ថិតក្នុង​ភូមិ​បុស្ស​វែង ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក មាន​ករណី​លួច​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥  សេរី​២០១៥ ពណ៌​ខ្មៅ លេខ​តួ លេខ​ម៉ា​​ស៊ី​ន មិន​ចាំ គ្មាន​ស្លាកលេខ​ ដោយ​ពួកចោរ​កាច់​សោ ក ខណៈពេល​ម្ចាស់​ទុកចោល​នៅក្រោម​សាលាឆាន់។​

    ប៉ូលិស​និយាយថា ម្ចាស់​ឈ្មោះ ស្វាយ សឿ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ អាសយដ្ឋាន​ទីកន្លែង​កើតហេតុ​ខាងលើ​។ ​ប្រព្រឹត្តឡើង​ដោយ​ជនសង្ស័យ​០២​នាក់​គឺ ១.​ឈ្មោះ ហ៊ី​ង ឈឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អាសយដ្ឋាន​ភូមិ​ដងកាំបិត ឃុំ​ដងកាំបិត ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ឃាត់ខ្លួន​ដកហូត​ម៉ូតូ​០១​គ្រឿង ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​និង ២.​ឈ្មោះ សោម ឆាន ភេទ​ប្រុស អ​យុ​១៨​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា យក​ម៉ូតូ​ជនរងគ្រោះ ជិះ​គេចខ្លួន​។​

    ជនសង្ស័យ ហ៊ីង ឈឿន ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ អម​សាលាដំបូង​ខេត្តកំពង់ធំ​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់