adverise with khmeread Lukaku main

Mino Raiola: មានតែ​ក្លឹប​បួន​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ Lukaku

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក Romelu Lukaku ត្រូវគេ​រំពឹងថា នឹង​ចាក ចេញពី​ក្លឹប Everton នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​បង្ហាញ​ចេតនា​ចង់​លេង​នៅ​ក្រប ខណ្ឌ​ឆេ​ម​ពាន​លី​ក​។ 

​    ​លោក Mino Raiola បាន​ព្រមាន​ក្លឹប​ធំៗ​នៅ​ក្របខណ្ឌ PL ថា​នឹង​ពិបាក​ផ្ទេរ​ខ្សែប្រយុទ្ធ Romelu Lukaku​។ ប៉ុន្តែ​បន្ទាប់ពី​គ្រប់ភាគី​ទាំងអស់​ដកខ្លួន​នៅពេល Everton ទារ​តម្លៃ​៦៥​លាន​ផោន ហើយ​លោក Ronald Koeman សម្រេច​ចូល​ដឹកនាំ​នៅ​ពហុកីឡាដ្ឋាន Goodison Park ខ្សែប្រយុទ្ធ​រូបនេះ​បានសម្រេច​ចិត្ត​បន្ត​អនាគត​ត​ទៀត​។​

​    ​លោក Mino ដែលជា​តំណាង​របស់ Lukaku បាន​និយាយថា មានការ​ចរចា​ជាមួយ​ក្លឹប Juventus ប៉ុន្តែ​គ្មាន​ក្លឹប​ណាមួយ​នៅ​អ៊ីតាលី​អាច​ផ្ទេរ​កីឡាករ​រូបនេះ​បានទេ​។ លោក Mino បាន​បន្តថា មានតែ​ក្លឹប អ្នកមាន​ក្នុង​ពិភពលោក​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ផ្ទេរ​កីឡាករ​រូបនេះ ក្រៅពី​ក្លឹប​នៅ​អង់គ្លេស ក្លឹប​ដែលមាន​លទ្ធភាព​គឺ PSG  Bayern Munich  Barcelona និង Real Madrid ៕

adverise with khmeread

មតិយោបល់