adverise with khmeread Unnamed %284%29

សហព័ន្ធ​ចំបាប់​សម្រាំង​បាន​ជើង​ខ្លាំង​បន្ថែមទៀត​នៅ​ខេត្តកណ្តាល

    កណ្តាល ៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា សម្រាំង​បាន​កីឡាករ​-​ការិនី​ជ័យលាភី​បន្ថែមទៀត សរុប​ចំនួន​៦១​នាក់ នៅ ឃុំ​វិហា​សួរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃអាទិត្យ ម្សិលមិញ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិ ការណ៍ National Game ដែល​នឹង​ចាប់ផ្តើម នា​អ​ឡុង​ខែ​ចុង​តែ​តុលា​ខាងមុខ​។​

    លោក ធិ​ន វិចិត្រ អគ្គលេខាធិការ សហព័ន្ធ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ថ្លែងថា ក្រោយ​បញ្ចប់​យុទ្ធនាការ​ប្រកួត​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​នេះ​សហព័ន្ធ​បាន​ជ្រើស​រី​ស​ជើង​ខ្លាំង​ចំបាប់​រកឃើញ​អត្ត​ព​លិ​ក​របស់ខ្លួន បន្ថែមទៀត បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ​បាន​ដំណើរការ​ប្រកួត​ជ្រើសរើស​ជើង​ខ្លាំង នៅតាម​បណ្តា​ខេត្ត​នានា​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។​

    អគ្គលេខាធិការ​រូបនេះ​អះអាងថា កីឡាករ​ទាំ​៦១​នាក់​នេះ​ពុំទាន់​ត្រូវបាន អនុញ្ញាត​ចូល​ហ្វឹកហាត់​សាក ល្បង​រយៈពេល​ខ្លី​នៅឡើយ​ទេ ព្រោះ​ជា​នេះ​ជា​បន្ទុក​របស់​មន្ទីរ​កីឡា​ខេត្ត​នីមួយៗ ដើម្បី​ជួយ​បន្ត​បណ្តុះបណ្តាល ដល់​ពួកគាត់​ដើម្បី​ត្រៀម​។​

    សហព័ន្ធ​នឹង​រង់ចាំ​ពិនិត្យ​នៅពេល​ក្រោយ ថា​តើ​កីឡាករ​-​ការិនី​ដែល​បាន​ចូលរួម National Game តើ​ពួកគាត់​បាន​អភិវឌ្ឍ​ខ្លួន​បាន​កម្រិត​បែបណា ដើម្បី​ឲ្យ​សហព័ន្ធ​ជ្រើសរើស​ទៅ​បន្ត​ហ្វឹកហាត់ បន្ថែមទៀត​។ 

    ការប្រកួត​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​នេះ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ទាំង ស្រុង​ពី​លោក Cassey Banett នាយក​វិទ្យាស្ថាន CamEd Business School និង​ជា​អនុប្រធាន​សហព័ន្ធ កីឡា​ចំបាប់់​កម្ពុជា​។​

    ចំពោះ​លទ្ធផល​ចំណាត់ថ្នាក់​នោះ​ទម្ងន់​៥៥ គីឡូក្រាម មេដាយមាស កីឡាករ ចាប លិញ ,​មេដាយប្រាក់ ភឹម ភា​រ៉ូ​ត , ទម្ងន់​៥៩ គីឡូក្រាម កីឡាករ​មេដាយមាស ច្រាយ ម៉ាប់ មេដាយប្រាក់ យ៉ឺ​ន យឿន​។ 

    ទម្ងន់​៦៣​គីឡូក្រាម មេដាយមាស កីឡាករ សែម សុង ,​មេដាយប្រាក់ សុខ សួស ទម្ងន់​៦៦ គីឡូក្រាម​, មេដាយ មាស ដុំ ដេ​ត​មេដាយប្រាក់ វឿន វ័ន ប្រភេទ​ទម្ងន់​សេរី ចំបាប់​បូរាណ មេដាយមាស កីឡាករ ដុំ ដេ​ត​មេដាយ ប្រាក់ ទម្ងន់​៥៣ គីឡូក្រាម​ផ្នែក​នារី មេដាយមាស កីឡាការិនី សឿន នឿន មេដាយប្រាក់ ឌន ស្រី​ស្រស់ ។​

    សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​ចំបាប់​ជើងឯក​ថ្នាក់​ខេត្ត ដែល​ធ្វើ​នៅ​ខេត្តកណ្តាល​លើក​នេះ គឺជា​យុទ្ធនាការ​សប្តាហ៍​ទី​4 និង​ជា​លើកចុងក្រោយ ដើម្បី​ជ្រើស​រើ​ង​ឯក​ឯក​ត្រៀម​ការប្រកួត​កីឡា​ជាតិ ក្រោយ ព្រឹត្តិ ការណ៍​នេះ​ត្រូវ​បានរៀបចំ​រួចរាល់​នៅ​ខេត្ត ពោធិសាត់ កំពង់ឆ្នាំង និង​បញ្ចប់​នៅ ឃុំ​វិហា​សួរ​ខេត្តកណ្តាល ៕

adverise with khmeread

មតិយោបល់