adverise with khmeread Dele alli 3

Dele Alli នឹង​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Hotspurs រហូតដល់​ឆ្នាំ​២០២២

​    ​ខ្សែបម្រើ​របស់​ក្លឹប Tottenham Hotspur កីឡាករ Dele Alli បាន​ចុះ​កិច្ចព្រមព្រៀង​បន្ត​៦​ឆ្នាំ​ទៀត​នៅ​ពហុកីឡាដ្ឋាន White Hart Lane​។ ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​ផ្ទេរ​មកកាន់​ក្លឹប Spurs កាលពី​ជាង​១៥​ខែ​មុន​នោះ បាន​ចុះកិច្ចសន្យា​ថ្មី​បន្ត​ជាមួយ​ក្លឹប Spurs រហូតដល់​ឆ្នាំ​២០២២​។​

​    ​នេះ​គឺជា​ការពន្យារ​កិច្ចសន្យា​លើក​ទី​២​ដែល Dele Alli វ័យ​២០​ឆ្នាំ បាន​ចុះ ហត្ថលេខា ចាប់តាំងពី​បង្ហាញមុខ​នៅ​ក្របខណ្ឌ PL និង​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ឈរ​នៅក្នុង​ចំណោម​កីឡាករ​ដែលមាន​ចំណូល​ខ្ពស់​ដែលមាន​ប្រាក់​ឈ្នួល​៥៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​

​    ​Alli បាន​និយាយថា “​ខ្ញុំ​ពេញចិត្ត​នៅទីនេះ លេង​ឲ្យ​ក្លឹប Tottenham ។ ខ្ញុំ​មិន​គិតថា មាន​កន្លែង​ណា​ប្រសើរ​ជាង​នេះ​ទេ ទាំង​អ្នកគាំទ្រ អ្នកចាត់ការ​ដែល​យើង​មាននៅ​ទីនេះ​និង​ក្រុម​កីឡាករ​វ័យក្មេង​។ វា​គឺជា​ទីកន្លែង​ដ៏​ប្រសើរ​បំផុត​”៕

adverise with khmeread

មតិយោបល់