adverise with khmeread 1

ប៉ូលិស​ខណ្ឌ៧មករាឃាត់​ជនសង្ស័យ​២​នាក់មានថ្នាំញៀន៨កញ្ចប់

   ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​៧​មករា​កំពុង​ល្បាត​សង្ស័យ​ក៏​ហៅ​ឱ្យ​ឈប់​រួច​ធ្វើការ​ឆែកឆេរ​ខ្លួន​ឃើញ​គ្រឿង​ញឿ​ន​៨​កញ្ចប់​តូច​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​៩​ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​១៣៤​កែង​១៣៧ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​
    របាយការណ៍​ប៉ូលិស​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​នៅតាម​ផ្លូវ​ក្នុង​មូល​ដ្នា​ន​របស់ខ្លួន​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​២​នាក់​កំពុង​ជិះ​ម៉ូតូ​ម្នាក់​មួយគ្រឿង​១​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DC-1313​។​
    ខណៈ​មកដល់​ចំណុច​កើត​ខាងលើ​ជនសង្ស័យ​ហាក់ដូចជា​មានការ​ភ័យ​ហើយ​បម្រុង​ជិះ​គេចខ្លួន​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏បាន​នាំគ្នា​ដេញតាម​ពីក្រោយ​ហើយ​បាន​ហៅ​ជនសង្ស័យ​ឱ្យ​ឈប់ នៅតែ​មិន​ឈប់​ទៀត​ក្រោយមក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ស្ទាក់ចាប់​បានធ្វើ​ការឆែកឆេ​រ​ខ្លួន​ទើប​រកឃើញ​គ្រឿងញៀន​៨​កញ្ចប់​តូច ។​
     ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ពៅ ឃួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ស្នាក់នៅ​មិន​ពិត​ប្រា​ដក និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ អ៊ុយ វិចិត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ស្នាក់នៅ​មិន​ពិត​ប្រា​ដក​។​
     បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ដ្នា​ន​ប៉ូលិស​ខណ្ឌ​៧​មករា​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់