adverise with khmeread Unnamed %283%29

ឃាត់​ជនសង្ស័យ​២​នាក់​ថែមទៀត​ពាក់ព័ន្ធ​គ្រឿ​ញៀន​នៅ​ស្អាង​! ឆ្ងាញ់ត្រង់មានម្នាក់ហៅក្រៅថា "កំពូល​អាច​ម៍​" (​មាន​វីដេអូ​)

    កណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ស្អាង​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ (​ម៉ា​ទឹកកក​)​ កាលពី​ថ្ងៃទី២០ កញ្ញា ២០១៦ វេលា​ម៉ោង៩ ​និង​៤៥​នាទី​ព្រឹក​ចំណុច​ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន​គ្នា ០២​នាក់​គឺ​១- ឈ្មោះ លឹម តៃ​ហូ (​ហៅ​ហូ​) ភេទ​ប្រុស អាយុ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដមាន​ទីលំនៅ​ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង និង​២- ឈ្មោះ លី លៀង (​ហៅ​កំពូល​អាច​ម៍​) ភេទ​ប្រុស អាយុ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករមាន​ទីលំនៅ​ភូមិ​ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង។ ​វត្ថុតាង​ចាប់យក៖ ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា សង្ស័យថា​គ្រឿងញៀន​ចំនួន ១៦​កញ្ចប់​តូចកន្ត្រៃ​ចំនួន​០១ និង​ឧបករ ណ៍​​សំ​រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​

    ប៉ូលិស​បន្តថា ដំបូង​ប៉ូលិស​ស្រុក​ស្អាង ទទួលបាន​ព័ត៌មាន​ថា​មាន​ករណី​ជួញដូរ គ្រឿង​នៅ​ចំណុចកើតហេតុ​ខាងលើ។ ​ក្រោយពេល​សមត្ថកិច្ចទៅដល់​កន្លែងកើតហេតុ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជន សង្ស័យ​បាន​ចំនួន​ពីរ​នាក់ និង​វត្ថុតាង​ខាងលើ បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្តប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី៕

 

adverise with khmeread

មតិយោបល់