adverise with khmeread Unnamed %284%29

អត្ត​ព​លិ​ក​កម្ពុជា​៥​ប្រភេទ​កីឡា​គ្រោង​ចេញទៅ​ប្រកួត​ដណ្តើម​ជើងឯក​អាស៊ី​ឆ្នេរ​ខ្សាច់​នៅ​វៀតណាម​

    ភ្នំពេញ ៖ អត្ត​ព​លិ​ក​កម្ពុជា​៥​ប្រភេទ​កីឡា​គ្រោង​នឹង​ចេញ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់ លើក​ទី​៥ Asian Beach Games ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា ដល់​ថ្ងៃទី០៣ ខែតុលា ឆ្នាំ​២០១៦​។​

    ថ្លែង​នៅក្នុង​ពិធី​ជួបជុំ កាលពី​ល្ងាចម្សិលមិញ នៅ​ទីស្តីការក្រសួង​,​ លោក​ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើកទឹកចិត្ត​ជូន​ដល់​ប្រតិភូ និង​អត្ត​ព​លិ​ក​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ថែទាំ សុខភាព​ឱ្យ​បានល្អ ទាំង​មុនពេល​ប្រកួត និង​ក្រោយពេល​ប្រកួត ជាពិសេស​គឺ​សូមឱ្យ​អត្ត​ព​លិ​ក​ទាំងអស់​ប្រឹង ប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើមបាន​នូវ​កិត្យានុភាព និង​មេដាយ​មក​ជូន​ជាតិ​របស់ខ្លួន​ពី​ព្រឹត្តិការណ៍​អន្តរ ជាតិ​លំដាប់​ទ្វីប​មួយ​នេះ​។​

    ព្រឹត្តិការណ៍​កីឡា Asian Beach Games លើក​ទី​៥​នេះ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ចំនួន​៥ ប្រភេទ​កីឡា ក្នុងនោះ​មាន បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​, ចំបាប់​លើ​ឆ្នេរ​, វ៉ូ​វី​ណា​ម​, ល្បុក្កតោ និង​កីឡា​ប៉េតង់ ដោយមាន​ចំនួន​សរុប​៥៨​នាក់​។ 

    ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចំណាយ​ថវិកា​លើ​ការធ្វើដំណើរ​ទៅមក ការ​ស្នាក់នៅ ហូបចុក សម្លៀកបំពាក់​ផ្លូវការ សម្លៀកបំពាក់​ប្រកួត ព្រមទាំង​ប្រាក់​ហោប៉ៅ​ផងដែរ ដោយបាន​ចំណាយ​ថវិកា សរុប​ចំនួន ៣៨១ ២៩៦ ០០០​រៀល​។​

    សូម​រំឭកថា កាលពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី លើក​ទី​៤ នៅ​ភូ​កេ​ត ប្រទេស​ថៃ​, កម្ពុជា​បាន​បញ្ជូន​ប្រភេទ​កីឡា​ចំបាប់​ទៅ​ចូលរួម ដែល​កាលនោះ កីឡាការិនី នី សំណាង ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿង​៕​

adverise with khmeread

មតិយោបល់