adverise with khmeread  1b76d78ea03e4c9fda5227b0a552ddf9b500a1ca27930abddc pimgpsh fullsize distr

Galaxy Note7 ដែល​អតិថិជន​កំពុង​ប្រើប្រាស់​នឹងត្រូវ Update ជាមួយ​Software ថ្មី​ដែល​អាច​សាក​ថ្ម​អតិបរិមា​បាន​ត្រឹម ៦០% នៅ​ថ្ងៃទី ២២ កញ្ញា 2016

    សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រ​និក​ប្រចាំ​ប្រទេស​កម្ពុជា សូម​ជំរាបជូន​អតិថិជន​ដែល​កំពុង​ប្រើប្រាស់ Galaxy Note 7 ទាំងអស់​អោយបាន​ជ្រាបថា នៅ​ថ្ងៃទី ២២ ខែកញ្ញា ២០១៦ ទូរ​ស័​ទ្ទ​របស់​លោកអ្នក​នឹងត្រូវ​ធ្វើការ update software ថ្មី​ដោយ​ស្វ័យប្រវត្តិ នៅពេលដែលភ្ជាប់អ៊ិនធឺណេត ជាមួយ Wi-Fi ដែលនឹងអនុញ្ញាតិអោយសាកថ្មអតិបរិមាបានត្រឹម ៦០% ។ 

​    ក្រុមហ៊ុន​សូម​អភ័យទោស​ចំពោះ​ភាពមិន​ងាយស្រួល​នេះ​ដល់​អតិថិជន​រយៈពេល​ប្រមាណ ១០​ថ្ងៃ មុននឹង​ទទួលបាន​ទូរ​ស័​ទ្ទ Galaxy Note 7 ថ្មី​នាពេល​ឆាប់ៗ​ខាងមុខនេះ   ប៉ុន្តែ​ដោយ​សុវត្ថិភាព​របស់​អតិថិជន​ជា​អាទិភាព​ចម្បង  ក្រុមហ៊ុន​យើងខ្ញុំ​នឹងធ្វើ​ការ update software ថ្មី​តាម​កាលបរិច្ឆេទ​ដូច​ជំរាបជូន​ខាងលើ​។​

​    ទន្ទឹមគ្នានេះ​ផងដែរ ក្រុមហ៊ុន អំពាវនាវ​ដល់​អតិថិ​ជន Galaxy Note 7 ទាំងអស់​ដែល​ពុំទាន់​បាន​ចុះឈ្មោះ  សូម​អញ្ជើញ​មក​ចុះឈ្មោះ​អោយបាន​ឆាប់ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​២4 ខែកញ្ញា ឆ្នាំ​2016 ដើម្បី​ប្តូរ​យក Galaxy Note 7 ថ្មី​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​    ដើម្បី​ចុះឈ្មោះ​ក្នុង​កម្មវិធី​ដូរ​យក Galaxy Note 7 ថ្មី   ក្រុមហ៊ុន​សូម​សំណូមពរ​អតិថិជន​ទាក់ទង​សេវា​បំរើ​អតិថិជន​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​ទូរ​ស័​ទ្ទ 023 99 32 32  ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត រៀងរាល់ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ អាទិត្យ ចាប់ពី​ម៉ោង 8​ព្រឹក ដល់​ម៉ោង 6​ល្ងាច​។ 

adverise with khmeread

មតិយោបល់