adverise with khmeread Samsung galaxy note 7 to come with improved s pen functions price hike expected

Galaxy Note 7 នឹង​ចាប់ផ្តើម​លក់​ឡើងវិញ​នៅ​កូរ៉េខាងត្បូង​នៅ​ចុងខែ​នេះ​

    ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​របស់​ពិភពលោក​បាន​ផ្អាក​ការនាំចេញ​ទូរស័ព្ទដៃ​ថ្មី​របស់ខ្លួន Galaxy Note 7 កាលពី​ថ្ងៃទី ២ ខែកញ្ញា បន្ទាប់ពី​មាន​របាយការណ៍​ថា​ឧបករណ៍​ឆេះ​ពេល​កំពុង​សាក​ថ្ម​។​

​    ​ចាប់តាំងពី​ពេលនោះ​មក​ក្រុមហ៊ុន Samsung បាន​ប្រវេប្រវា​ប្រមូល​និង​ជំនួស​ទូរស័ព្ទដៃ Note 7 ចំនួន ២,៥ លាន​គ្រឿង​ដែល​បាន​លក់​នៅ​ជុំវិញ​ពិភពលោក​។​

​    ​ផ្នែក​លក់​របស់​ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​ដាក់លក់​ទូរស័ព្ទ​នេះ​វិញ​នៅ​ថ្ងៃទី ២៨ ខែកញ្ញា និង ប្រទេស​ផ្សេងទៀត​នៅពេល​លក្ខខណ្ឌ​អំណោយផល​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Samsung​។​

​    ​តាមរយៈ​ការប្រមូល​យកមក​ធ្វើតេស្ដ​ឡើងវិញ​បានឱ្យ​ឃើញថា ថ្ម​របស់​ទូរស័ព្ទ Note 7 មាន​បញ្ហា​ត្រឹមតែ ០,១ ភាគរយ​ប៉ុណ្ណោះ​លើ​ទូរស័ព្ទ​លក់​ជុំវិញ​ពិភពលោក​តាំងពី​ខែសីហា​មក​។​

​    ​ក្រុមហ៊ុន Samsung គ្រោង​ចាប់ផ្ដើម​ផ្ដល់​ថ្ម​ទូរស័ព្ទ​ថ្មី​ជូន​ដល់​ម្ចាស់ Note 7 ក្នុងប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ផងដែរ​។ ហើយ​ក៏មាន​គម្រោង​ជួសជុល​បញ្ហា Software ដែល​នឹង​អនុញ្ញាតិ​ឱ្យ​សាក​ថ្ម​អតិបរិមា​បាន​ត្រឹម ៦០% ផងដែរ​៕

ប្រភព៖ CNN

adverise with khmeread

មតិយោបល់