adverise with khmeread Unnamed %283%29

ប៉េអឹម​ឃាត់​ជនសង្ស័យ​ម្នាក់​ដេញ​កាប់​២​នាក់​ប្តី​ប្រពន្ធ​ប្លន់​យកលុយ​

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់ នៅវេលា​ម៉ោង​១២ ​និង​៣០​នាទី អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណៈពេល​កំពុង​ដេញ​កាប់​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ប្លន់​យកលុយ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​បានធ្វើការ​បង្ក្រាប​ជាក់ស្តែង លើ​ករណី​ដេញ​កាប់​ប្លន់​យកលុយ និង​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយ​សុ​វត្តិភាព ដែល​ករណីនេះ​បង្កឡើង​ដោយ​ជន​ស​ង្ស​យ័​ម្នាក់​ឈ្មោះ ទ្រី សឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    បច្ចុប្បន្ន​បាន​បញ្ជូនទៅ​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

ជនរងគ្រោះ

adverise with khmeread

មតិយោបល់