adverise with khmeread Taapsee pannu kiss hd photos

តារាស្រីសិចស៊ីបូលីវូដរូបនេះនិយាយថា នាងធ្លាប់ត្រូវគេស្ទាបត្រង់កន្លែងហាមស្ទាប

    ​ជនរងគ្រោះ​ករណី​រំលោភ​ផ្លូវភេទ​លែង​ជា​ដំណឹង​អ្វី​ប្លែក​ទៀតហើយ​។ វា​បាន​ក្លាយជា​រឿង​មួយ​ប្រចាំថ្ងៃ​ទៅហើយ ជាពិសេស​សម្រាប់​អ្នករស់នៅ​ទីក្រុង​ដេលី​។ ពិតណាស់ តារា​សម្ដែង​បូលីវូដ​ល្បី​មួយចំនួន​ក៏​ជា​ជនរងគ្រោះ​ក្នុង​បៀតបៀន​ផ្លូវភេទ​នេះដែរ​។ ដូច​តារា​សម្ដែង​បូលីវូដ​មួយ​ដួង​នេះ​ថ្មីៗ​នេះ​បាន​លាតត្រដាង​រឿង​ខ្លះ​អំពី​ជីវិត​របស់​នាង នៅពេល​នាង​រស់នៅក្នុង​ទីក្រុង​ដេលី​ប្រទេស​ឥណ្ឌា​។​

​    ​នាង Taapsee Pannu អ្នក​ដែល​សម្ដែង​ក្នុង​រឿង PINK ចាក់​បញ្ចាំង​ក្នុង​រោងភាពយន្ត​កាលពី​ថ្ងៃទី ១៦ ខែកញ្ញា បាន​ផ្សព្វផ្សាយ​ភាពយន្ត​របស់​នាង​នៅ​ព្រឹត្តិការណ៍​នៅ​ទីក្រុង​ដេលី ជា​កន្លែង​នាង​បាន​និយាយ​អំពី​ជីវិត​របស់​មាន​សភាព​យ៉ាងដូចម្ដេចខ្លះ​ក្នុង​ក្រុង​នេះ នៅពេល​នាង​បាន​កំពុង​រៀន​នៅ​ទីនោះ​។​

​    ​ក្នុង​កិច្ចសម្ភាសន៍​នាង Taapsee បាន​ប្រាប់​សារព័ត៌មាន​ថា "​ការប្រើ​ពាក្យសំដី​អាសគ្រាម​ដាក់​នារី​ភេទ​កើតឡើង​សឹង​រាល់ថ្ងៃ​ក្នុង​ក្រុង​ដេលី​។ ខ្ញុំ​ធ្លាប់​ធ្វើដំណើរ​តាម​រថយន្តក្រុង DTC ខណៈដែល​កំពុង​ទៅ​សាកលវិទ្យាល័យ​។ ខ្ញុំ​មាន​រថយន្ត​ជិះ​ផ្ទាល់ខ្លួន​នៅ​អាយុ ១៩ ឆ្នាំ​។ ដូច្នេះ​ពីរ​ឆ្នាំ​នៅមុន​ពេល​មាន​រថយន្ត​ជិះ​ផ្ទាល់ខ្លួន ខ្ញុំ​បាន​ជិះ​រថយន្តក្រុង​។ ការប្រើ​ពាក្យសំដី​អាសគ្រាម​ដាក់​នារី​ភេទ​បាន​កើតឡើង​ភាគច្រើន មិន​ត្រឹម​ប៉ុណ្ណោះ ខ្ញុំ​ត្រូវបាន​គេ​ប៉ះពាល់​កន្លែង​មិនត្រូវ​ប៉ះ​នៅលើ​រថយន្តក្រុង​ទៀតផង​។ ប្រសិនបើ​អ្នក​នៅក្នុង​ហ្វូងមនុស្ស​ក្នុង​តំបន់​ទីក្រុង​ដេលី​អំឡុងពេល​បុណ្យ មនុស្ស​នឹង​ស្ទាប​អ្នក​នៅ​កន្លែង​ដែល​ត្រង់​កន្លែង​មិនគួរ​ស្ទាប វា​ជា​រឿង​ដែល​កើតឡើង​ភាគច្រើន និង​កើតឡើង​មកលើ​រូបខ្ញុំ​ដែរ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់