adverise with khmeread Unnamed %284%29

បណ្ដេញ​ជនជាតិ​ចិន​៦៣​នាក់ ត្រឡប់​ទៅវិញ​រឿង​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​ចាប់បញ្ជូន​ក្រុម​ទុច្ចរិត​ជា​ជន​ជាតិចិន ដែល​ធ្លាប់បាន​រកស៊ី ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet ចំនួន​៦៣​នាក់ (​ស្រី​៩​នាក់​) តាម​ជើងយន្តហោះ SKY TEAM ទៅ​ប្រទេស​ចិន​វិញ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានឱ្យដឹងថា ការចាប់​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នេះ បាន​ធ្វើឡើង​ក្រោយពី​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ជន​ទុច្ចរិត​ទាំង​៦៣​នាក់​ខាងលើ ដល់​កន្លែង​ផ្ទាល់​ស្ថិតនៅ​ភូមិ​ព្រែ​កជើង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅនេះ ។​

    លោក ​អ៊ុក ហៃ​សីឡា បាន​បន្តថា វិធានការ​នេះ​ក៏បាន​ធ្វើឡើង​ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ភ្នំពេញ ដោយបាន​បញ្ជូន​ពួកគេ​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ តាម​ជើងយន្តហោះ​ពិសេស​ចិន SKY TEAM នៅ​រសៀល​ថ្ងៃទី​២០​កញ្ញា​នេះ​។​

    លោក​បន្តថា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កម្លាំង​នាយកដ្ឋាន បាន​បន្ត​យុទ្ធនាការ​ជាប្រចាំ​លើ​ការចុះ​ត្រួតពិនិត្យ​ការរស់នៅ និង​ធ្វើការ​រស់នៅ​របស់​ជន​បរទេស ជាពិសេស​រាល់​សកម្មភាព ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ទាំងនេះ​តែម្តង៕

adverise with khmeread

មតិយោបល់