Untitled 1

Alistair សុខចិត្ត​បោះបង់ចោល​ជ័យជម្នះ​ដើម្បី​ជួយ​កីឡាករ​ម្នាក់ទៀត​ដែល​រត់​ដង្ហក់​ជិត​ដាច់ខ្យល់​ដើម្បី​ទៅដល់​ទី​ទាំងអស់គ្នា​

    ​នេះ​អាច​សបញ្ជាក់​ពី​រូបភាព​នៃ​ភាពជា​អ្នក​កីឡាករ​ល្អ​ដាច់​គេ​បំផុត​មួយនា​សម័យ​បច្ចុប្បន្ន នៅពេលដែល Jonny Brownlee ត្រូវបាន​បងប្រុស​ឈ្មោះ Alistair ជួយ​លើក​គ្រា​រហូត​ដល់ទី​ផ្តា​ត់​ព្រ័ត្រ​នៃ​កីឡា​ទ្រី​យ៉ា​ថ្លុ​ន (​កីឡា​មាន​វិញ្ញាសា​បី​ប្រភេទ​រួមបញ្ចូល​គ្នា​, រត់ ហែល​ទឹក​។​

​    ​សល់​ត្រឹម​រយៈ​ចម្ងាយ​ប្រហែល ៧០០​ម៉ែត្រ​ឈានដល់​ទី​ផ្តាច់ព្រ័ត្រ និង​ស្ទើរតែ​កៀក​នឹង​ទទួលបាន​ភាពល្បីល្បាញ​នៅ​ព្រឹត្តិការណ៍​ប្រកួត World Triathlon Series អត្ត​ព​លិ​ក Jonny វ័យ ២៦​ឆ្នាំ បានចាប់ផ្តើម​ទន់​ជើង ខណៈដែល​កម្តៅ​ក្តៅ​ខ្លាំង​និង​ការ​អស់កម្លាំង​បានធ្វើឱ្យ​គាត់​វង្វេងស្មារតី​លែង​ស្គាល់​ទិស​តំបន់ ខណៈ​គាត់​ប៊ិះ​តែ​នឹង​សន្លប់​ឈរ​តាមផ្លូវ​។​

​    ​ទោះជា​យ៉ាងណាក្តី បងប្រុស​របស់គាត់ និង​ជា​ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិក Alistair វ័យ ២៨​ឆ្នាំ បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​ទី​បី​ពីក្រោយ​ប្អូនប្រុស​ខ្លួន​ប៉ុណ្ណោះ ក្រោយ​បងប្រុស​រុញ Jonny Brownlee ឱ្យ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​ពីរ​ក្នុងការ​ប្រជែង ខណៈដែល​បងប្រុស​រប​ស់​គាត់​បាន​ជួយ​គ្រា​ខ្លួន​រត់​លើ​រយៈ​ចម្ងាយ​ដែល​នៅ​សេសសល់ និង​រហូតដល់​ដល់ទី​ផ្តាច់ព្រ័ត្រ​នៃ​ទីលាន​ប្រកួត​ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

​    ​ទោះបីជា​ការប្រឹងប្រែងរ​បស់​ពួកគេ​បាន​បន្សល់​នូវ​វីរភាព​ដ៏​គួរឱ្យ​គោរព​មួយ​ក្តី ក៏​បងប្អូន​ប្រុស​ទាំង​ពីររូប​នេះ ត្រូវបាន​ផ្តួល​ក្នុងការ​ឆ្ពោះទៅរក​ជ័យ​ជ្នំះ​ដោយ​អត្ត​ព​លិ​ក​អាហ្វ្រិក​ខាងត្បូង Henri Schoeman ។​

​    ​ជ័យជម្នះ​ក្នុងការ​ប្រជែង​មួយ​នេះ​នឹង​អាចធ្វើឱ្យ Jonny ក្លាយទៅជា​ម្ចាស់​ជើងឯក​ពិភពលោក ប៉ុន្តែ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​ពីរ​បានធ្វើឱ្យ​គាត់​មាន​ត្រឹម​បួន​ពិន្ទុ​ប៉ុណ្ណោះ​តាម​ពីក្រោយ​អត្ត​ព​លិ​ក​សញ្ជាតិ​អេ​ស្ប៉ា​ញ Maria Mola ដែល​បានបញ្ចប់​ក្នុង​វិញ្ញាសា​មួយ​នេះ​ត្រឹម​ចំណាត់ថ្នាក់​ទី​ប្រាំ​និង​ជា​អ្នក​កាន់តំណែង​ជើងឯក​។​

​     ទោះជា​យ៉ាងនេះ​ក្តី អ្នកគាំទ្រ​នៅតែ​បានប្រកាស​ហៅ​ឈ្មោះរ​បស់បង​ប្អូនប្រុស​ទាំង​ពីរ​ក្នុងនាម​ជា​អ្នកកីឡា​ដ៏​អស្ចារ្យ​បំផុត​បន្ទាប់ពីនោះ​ផងដែរ​៕

 

ប្រភព៖ Metro

មតិយោបល់