adverise with khmeread 555

បុរស​ម្នាក់​ត្រូវបាន​ឃាត់​ខ្លូន​ពីបទចែកចាយ​គ្រឿងញៀន

    រតនគិរី​៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​ នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ​៧៨ មុខ​ភោជនីយដ្ឋាន​រតនៈ​លី​ណា ស្ថិត​ក្នុងភូមិ អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។​
     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហេង សម្បត្តិ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ។​
    ដកហូត​បាន​នៅ​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស ចំនួន ០១ កញ្ចប់​តូច លុយ​ខ្មែរ​ចំនួន ៨១០០ រៀល (​ប្រាំបី​ពាន់​មួយរយ​រៀល )​ទូរស័ព្ទដៃ​មិត្ត​ហ្វូ​ន ៦៣០៣ ពណ៌​ខ្មៅ ចំនួន ១ គ្រឿង រួម​និង​កាបូបដៃ ១​។​
    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តរតនគិរី ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​ច្បាប់ ៕​

adverise with khmeread

មតិយោបល់