adverise with khmeread 1

​សិស្ស​ថ្នាក់​ទី ១១ នៅ​នូ​វែ​សេ​ឡង់ គ្រាន់តែ​ឃើញ​តេស្ត​គណិតវិទ្យា​ភ្លាម​នាំគ្នា​ស្រក់​ទឹកភ្នែក​គ្រប់គ្នា​

​    ​អាជ្ញាធរ​វាយតម្លៃ​លក្ខណៈសម្បត្តិ​នូ​វែ​សេ​ឡង់ ឬ​ហៅ​កាត់​ថា NZQA កំពុង​ត្រូវបាន​រិះគន់​ជាខ្លាំង​ចំពោះ​តេស្ត​គណិតវិទ្យា​ដ៏​ពិបាក ដែល​ធ្វើឱ្យ​សិស្ស​ជាច្រើន​ហូរ​ទឹកភ្នែក​។​

​    ​នាយក​វិទ្យាល័យ Hutt Valley គឺ​លោក Ross Sinclair បាន​និយាយថា នាយក​សាលា​ជុំវិញ​រដ្ឋធានី Wellington ចង់​ដាក់​លិខិតផ្លូវការ​មួយ​ដើម្បី​តវ៉ា​នឹង MCAT ដែល​បានដាក់​វិញ្ញាសា​សម្រាប់​សិស្ស​ថ្នាក់​ទី ១១ កាលពី​សប្តាហ៍​មុន​។​

​    ​គាត់​បាន​សរសេរ​នៅលើ​ព្រឹត្តិប័ត្រ​ព័ត៌មាន​របស់​សាលា​ថា តេស្ត​ប្រឡង ដែល​យក​ប្រភពពី​ខាងក្រៅ​សាលា និង​ជាការ​ប្រឡង​ឡើង​ថ្នាក់​លើកទីមួយ​របស់​សិ​ស្ស គឺ​បានដាក់​វិញ្ញាសា​នៅ​កម្រិត​លំបាក​ខ្លាំង​ជា​ពន់ពេក​។​

​    ​គាត់​បានសរសេរថា "​វា​ធ្វើឱ្យប៉ះពាល់​អារម្មណ៍​សិស្ស​ដែល​ខ្លាំង​គណិតវិទ្យា ដោយ​ធ្វើឱ្យ​ពួកគេ​សង្ស័យ​សមត្ថភាព​ខ្លួនឯង ហើយ​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​របស់​សិស្ស​នៅក្នុង​ការប្រឡង និង​គ្រូ​ល្អៗ​របស់​ពួកគេ ហើយ​តេស្ត​នេះ​បានធ្វើឱ្យ​សិស្ស​ស្រក់​ទឹកភ្នែក​នៅក្នុង​បន្ទប់​ប្រឡង និង​ធ្វើឱ្យ​សិស្ស​ខ្លះទៀត​ព្រួយបារម្ភ​ថា​តើ​ពួកគេ​មាន​អនាគត​ផ្នែក​គណិតវិទ្យា​ឬ​យ៉ាងណា​"​។​

​    ​លោក Sinclair ប្រធាន​សមាគម​នាយក​វិទ្យាល័យ​នៅ Greater Wellington បាន​និយាយថា NZQA បានសម្រេច​ចិត្ត​ខុស​ហើយ​។​

​    ​រីឯ NZQA វិញ​បាន​និយាយថា ក្រដាស​លំ​ហាត់​នោះ​ត្រូវបាន​តាក់តែងឡើង​ដោយ​ក្រុម​អ្នកជំនាញ​គណិតវិទ្យា​មួយក្រុម ហើយ​លំ​ហាត់​នោះ​ក៏​ត្រូវបាន​ពិនិត្យ​ដោយ​គ្រូ​វិទ្យាល័យ​បច្ចុប្បន្ន​មួយចំនួន​ផងដែរ​។​

​    ​ការដាក់​ពិន្ទុ​ក៏​អាច​កែតម្រូវ​ផងដែរ ដូច្នេះ​ទើប​គ្មាន​សិស្ស​ណា​ម្នាក់​ត្រូវបាន​កែ​ពិន្ទុ​ធ្លាក់​ដោយ​អយុត្តិធម៌ ប្រសិនបើ​គេ​រកឃើញថា​សំណួរ​លំ​ហាត់​នីមួយៗ​ពិបាក​ហួស​សមត្ថភាព​សិស្ស​៕

* តេស្តថ្ងៃទីមួយ

* តេស្តថ្ងៃទីពីរ

adverise with khmeread
ប្រភព៖ NZ Newswire

អ្នកនឹងចូលចិត្ត

មតិយោបល់