adverise with khmeread 38924cde00000578 3796564 image a 5 1474289233324

Pep Guardiola នាំ​ភរិយា​ដើរ​លំហែកាយ​យ៉ាង​រំភើយ​ក្រោយ​ដឹកនាំ Man City ឈ្នះ ៨ ប្រកួត​ជាប់​គ្នា​

    ​លោក Pep Guardiola បាន​ចំណាយពេល​លំហែកាយ​ជាមួយ​ភរិយា ខណៈដែល​គាត់​ត្រូវបាន​គេ​ថត​ជាប់​កំពុងស្ថិត​នៅក្នុង​កណ្តាល​ទីក្រុង Manchester កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ​កំពុង​ស្ថិតនៅ​ជាមួយ​ភរិយា​របស់ខ្លួន Cristina Serra ខណៈ​បុគ្គលិក​ផ្ទាល់ខ្លួន​របស់គាត់​ក៏​ចូលរួម​ផងដែរ រួមទាំង​អ្នកជំនាញ​ផ្នែក​សម្បទា​លោក Lorenzo Buenaventura ។​

​    ​គាត់​បាន​ដឹកនាំ​ក្រុម​របស់លោក​ឆ្ពោះទៅរក​ជ័យជម្នះ​ប្រាំបី​លើក​ជាប់​គ្នាៗ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ខណៈដែល​ពួកគេ​បាន​កម្ទេច Bournemouth ក្នុង​លទ្ធផល ៤-០ នៅលើ​ទឹកដី Etihad ៕ 

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់