adverise with khmeread 14393911 295692084145245 1435825993 o

ប៉ូលិស​ស្រុក​កំពង់ត្រាច​ឃាត់​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពត ៖ ប៉ូលិស​ស្រុក​កំពង់ត្រាច​បាន បង្ក្រាបបាន​ករណី​ជួញដូរ​ថ្នាំញៀន​នៅក្នុង​ផ្ទះសំណាក់​មួយ ឋិត​ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ និង ដកហូត​ថ្នាំញៀន​បាន ​ចំនួន០១​កញ្ចប់​តូច​ នៅ​ម៉ោង១២ ​និង​៣០​នាទី​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ដំបូ​ង​ប៉ូលិស​ឃាត់​ជនសង្ស័យ ១. ឈ្មោះ ម៉ា សុ​បិ​ន្ត ភេទ​ប្រុស អាយុ៦១​ឆ្នាំ ទីលំនៅ​ភូមិ​ថ្ម​លាត ឃុំ​ស្រះ​ប្ញ​ស្សី ស្រុក​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង ២. ឈ្មោះ នួន ស្រី​ណាំ ភេទ​ប្រុស អាយុ៦០​ឆ្នាំ ទីលំនៅ​ភូមិ​រវាង ឃុំ​ថ្នល់​ដំបង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។​

    ប៉ូលិស​បន្តថា នៅ​ម៉ោង៣​រសៀល​នេះ តាម​ការស្រាវជ្រាវ និង​សួរចម្លើយ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ គយ ទិ​ត្យ ភេទ​ប្រុស អាយុ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ដែលជា​បក្ខពួក​គូកន។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់